
កាលពីខែមុននេះ ក្រុមហ៊ុន Honor បានបង្ហាញវត្តមានជាផ្លូវការនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់់ខ្លួន នៅលើទីផ្សារ ប្រទេសចិន ដោយក្នុងនោះក៏មានវត្តមានរបស់ Honor Magic 6 RSR Porsche Design និង Magic 6 Ultimate ផងដែរ។ យោងតាមព័ត៌មាននៅថ្ងៃនេះបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 6 Pro RSR Porsche Design បានបង្ហាញ វត្តមាននៅលើទិន្នន័យ IMDA certification website រួចហើយ ដោយមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការសម្ពោធ នៅលើទីផ្សារសកលនាពេលឆាប់ៗនេះថែមទៀតផង។
នៅលើបញ្ជី IMDA នេះ នៅមិនទាន់មានការបង្ហាញពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Magic 6 Pro RSR Porsche Design នេះនៅឡើយទេ ដោយមានតែលេខម៉ូដែល BVL-N59 ប៉ុណ្ណោះ។ នៅលើបញ្ជីនេះ ក៏មានការបញ្ជាក់បន្ថែមថា ស្មាតហ្វូននេះ នឹងបង្ហាញវត្តមាននៅលើទីផ្សារសឹង្ហបុរីនាពេលឆាប់ៗនេះផងដែរ។ ជាមួយនិងលេខម៉ូដែល BVL-N59 ត្រូវបានគេមើលឃើញ ថា គឺដូចគ្នាជាមួយស្មាតហ្វូន Magic 6 RSR Porsche Design អញ្ចឹងដែរ។ ដូច្នេះសម្រាប់ការបង្ហាញវត្តមាននៅលើទីផ្សារ សកល Magic 6 RSR Porsche Design នេះ អាចនឹងមានការ Rebrand ទៅជា Magic 6 Pro RSR Porsche Design។

សូមជំរាបថា ស្មាតហ្វូន Honor Magic 6 RSR Porsche Design គឺជាម៉ូដែលថ្មីមួយ ដែលមានការឌីស្សាញចេញដោយ បានយកគំនិតពីរថយន្តអគ្គិសនីប្រភេទស្ព័រម៉ូដែល Porsche Taycan។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.80-អ៊ីងOLED បង្ហាញចេញបានទំហំ 1280×2800 pixels resolution និងមានល្បឿន 120Hz refresh rate និងមានកម្រិតពន្លឺខ្ពស់ ដល់ទៅ 1800nits peak brightness ហើយថែមទាំងអាចពង្រីកបានដល់ទៅ 5,000nits សម្រាប់មាតិកា HDR។

Honor Magic 6 RSR Porsche Design ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 SoC និងមានការប្រើប្រាស់ នូវស្បែកមុខកម្មវិធី MagicOS 8.0 ទៀតផង។ ស្មាតហ្វូននេះ មានរ៉េមទំហំ 24GB និងអង្គចងចាំទំហំ 1TB។ និយាយពីការ ថតរូប Honor Magic 6 RSR Porsche Design មានកាមេរ៉ាក្រោយ 3 គ្រាប់ ដែលមួយគ្រាប់ទំហំ 50MP wide-angle camera មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 180MP periscope telephoto camera មានមុខងារ OIS ហើយនិងគ្រាប់ទីបីមានទំហំ 50MP ultra wide-angle camera។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 50MP wide-angle។ Honor Magic 6 RSR Porsche Design មានថ្មទំហំ 5600mAh គាំទ្រនូវកម្លាំងសាក 80W Honor SuperCharge និង 66W Honor Wireless SuperCharge។
