ស្វែងរកពួកយើង:

ការបង្ហាញវត្តមានរបស់ iPhone 18 Series អាចនឹងមាន 2 ដំណាក់កាលផ្សេងគ្នា!

ដោយ

Koun Jab Luffy

07 ឧសភា 2025 08:44 ព្រឹក

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយមុននេះបានបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងប្រកាសចេញស្មាតហ្វូនស៊េរីថ្មី iPhone 17 Series របស់ខ្លួននៅខែកញ្ញាឆ្នាំនេះ ហើយស្មាតហ្វូននេះ អាចនឹងមានលក់នៅឆ្នាំ 2026 ខាងមុខ។ បើតាមការបញ្ជាក់ចេញពីសារព័ត៌មាន The Information បានអោយដឹងថា ការផ្លាស់ប្តូរដ៏ធំនេះ គឺដោយសារតែក្រុមហ៊ុន Apple មានផែនការថ្មីនៃការបញ្ចេញស្មាតហ្វូន iPhone របស់ខ្លួននៅលើទីផ្សារ។
ថ្មីៗនេះ យោងតាមរបាយការណ៍ជាច្រើនបានបញ្ជាក់ថា ក្រុមហ៊ុន Apple មានគម្រោងនឹងបញ្ចេញស្មាតហ្វូន iPhone 18 នៅក្នុងឆ្នាំ 2026 និង 2027 ដែលលើកនេះ គឺដូចជាខុសប្លែកពីព្រឹត្តិការណ៍ដ៏បំផុតរាល់ដងរបស់ក្រុមហ៊ុននេះ ដែលតែងតែធ្វើឡើងនៅក្នុងខែកញ្ញា។
Article image
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីនេះ បានអោងដឹងថា ក្រុមហ៊ុន Apple នឹងបង្ហាញស្មាតហ្វូន iPhone 18 Pro, iPhone 18 Pro Max, iPhone 18 Air ហើយនិងស្មាតហ្វូន iPhone បត់បានរបស់ខ្លួននារដូវស្លឹកឈើជ្រុះខាងមុខនេះ។ ស្មាតហ្វូន iPhone 18 និង iPhone 18e ដែលជាជំនាន់ថ្មីរបស់ iPhone 16e ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងនិទាឃរដូវឆ្នាំ 2027។
Article image
ការផ្លាស់ប្តូរនេះ គឺដើម្បីងាយស្រួលក្នុងការបំពេញនូវតម្រូវការនាំការផលិត ជាពិសេសនៅពេលដែលក្រុមហ៊ុន Apple ធ្វើការបង្កើនទៅលើការផលិតនៅក្នុងប្រទេសឥណ្ឌា ដើម្បីកាត់បន្ថយការពឹងផ្អែកពីប្រទេសចិន ចំពេលដែលមានភាពតានតឹងទៅលើផ្នែកពន្ធពាណិជ្ជកម្មនោះ។ ស្មាតហ្វូន iPhone 18 Pro វិញ គឺនឹងមានបំពាក់នូវ Face ID ក្រោមអេក្រង់សម្រាប់ជំនួសនូវ Dynamic Island ជាមួយនឹងកាមេរ៉ាមួយគ្រាប់ ខណៈពេលដែលម៉ូឌែល Air គឺមានរូបរាងឌីស្សាញស្លីមក្នុងការប្រើប្រាស់ថែមទៀត។
ចំពោះស្មាតហ្វូន iPhone ដែលមានអេក្រង់បត់បានរបស់ក្រុមហ៊ុន Apple ដែលគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2026 នេះ គឺនឹងមានការឌីស្សាញទម្រង់ដូចជាសៀវភៅ ដែលមានអេក្រង់ខាងក្រៅទំហំ 5.5 អ៊ីង និងអេក្រង់ខាងក្នុងទំហំ 7.8 អ៊ីង សម្រាប់ការ multitasking។ ស្មាតហ្វូននេះ នៅពេលដែលបើកគឺមានកម្រាស់ 4.5mm ហើយប្រហែលជាមិនមាន Face ID សម្រាប់ Touch ID power button sensor នោះទេ។
Article image
ស្មាតហ្វូនអេក្រង់បត់បាននេះ អាចនឹងមានតម្លៃប្រហែលជា  $2,000, ផងដែរ។ ជាមួយនឹងការពង្រឹងទៅលើបច្ចេកវិទ្យា AI និងកម្មវិធី software កាន់តែប្រសើរនោះ ហើយអាចនឹងក្លាយជាស្មាតហ្វូន AI ដ៏ខ្លាំងក្លាផងដែរ នៅមុនពេលដែលក្រុមហ៊ុននេះបន្តអភិវឌ្ឍទៅលើ iPads អាចបត់បាន ឬ MacBooks ដែលអាចបត់បាននោះ៕