ស្វែងរកពួកយើង:

ការបង្ហាញវត្តមានរបស់ realme 12 Pro series នៅប្រទេសចិន មានការបញ្ជាក់ជាផ្លូវការហើយ

ដោយ

Koun Jab Luffy

19 កុម្ភៈ 2024 06:24 ព្រលប់

អាន 3 នាទី

Article image
កាលពីខែមុននេះ ក្រុមហ៊ុន realme បានប្រកាសសម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី realme 12 Pro និង 12 Pro+ នៅលើទីផ្សារសកលរួចហើយ ដែលរួមមានទាំងទីផ្សារប្រទេសឥណ្ឌាផងដែរ។ យោងតាមការចេញផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុនចែកចាយស្មាតហ្វូន realme នៅប្រទេសចិន បានធ្វើការប្រកាសពីវត្តមានរបស់ស្មាតហ្វូនថ្មីនេះនៅលើទីផ្សារប្រទេសចិននៅខែនេះហើយ។ បើតាមការបង្ហោះរូបភាពផ្សព្វផ្សាយថ្មីមួយនៅថ្ងៃនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងសម្ពោធជាផ្លូវការនៅលើទីផ្សារចិននាថ្ងៃទី 27 ខែកុម្ភៈនេះហើយ។
realme 12 Pro និង 12 Pro+ ដែលមានលក់នៅលើទីផ្សារចិននេះ ត្រូវបានគេជឿជាក់ថា នឹងមានការប្រើប្រាស់នូវលក្ខណៈសម្បត្តិទូទៅដូចគ្នាជាមួយនិងស្មាតហ្វូនដែលមានលក់នៅលើទីផ្សារសកលអញ្ចឹង។ ស្មាតហ្វូនថ្មីៗទាំងពីរនេះ នឹងមានអេក្រង់ទំហំ 6.7-អ៊ីង AMOLED មានគែអេក្រង់កោង បង្ហាញចេញបានកម្រិត FHD+ resolution និងមានល្បឿនអេក្រង់រត់បាន 120Hz refresh rate ហើយថែមទាំងមានការទ្រទ្រង់នូវប្រព័ន្ធស្កែនម្រាមដៃនលើអេក្រង់ថែមទៀតផង។
Article image
ស្មាតហ្វូនទាំងពីរនេះ មានថ្មទំហំ 5,000mAh និងមានការគាំទ្រនូវកម្លាំងសាក 67W fast charging។ ស្មាតហ្វូន realme 12 Pro និង 12 Pro+ គឺដំណើរការនៅលើបន្ទះឈីបចំនួនពីរផ្សេងគ្នា ដោយមួយប្រើឈីប Snapdragon 6 Gen 1 និងមួយទៀតប្រើឈីប 7s Gen 2។ realme 12 Pro series ដែលដាក់លក់នៅលើទីផ្សារបំពាក់នូវរ៉េមទំហំ 12GB និងមានអង្គចងចាំទំហំ 256GB។ ស្មាតហ្វូនម៉ូដែល Pro មានកាមេរ៉ាទំហំ 16-Megapixel និងកាមេរ៉ាក្រោយទំហំ 50-Megapixel Sony IMX882 គាំទ្រមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 8-Megapixel ultra-wide lens ហើយនិងគ្រាប់ទីបីទំហំ 32-Megapixel Sony IMX709 telephoto ហ៊្សូមបាន 2x optical zoom។
Article image
ចំពោះ Realme 12 Pro+ វិញ គឺមានកាមេរ៉ាមុខទំហំ 32-Megapixel Sony IMX709 និងកាមេរ៉ាក្រោយទំហំ 50-megapixel Sony IMX890 គាំទ្រមុខងារ OIS និងមួយគ្រាប់ទៀតមានទំហំ 8-megapixel ជាប្រភេទ ultra-wide lens។ សម្រាប់គ្រាប់ទីបីមានទំហំ 64-megapixel Ov64 ជាឡែន periscope telephoto camera ហ៊ូមបាន 3x optical zoom។ ស្មាតហ្វូននេះរត់នៅលើ realme UI 5 ផ្អែកលើ Android 14។
ទាក់ទងនឹងព័ត៌មាននេះ ក៏មានការបញ្ជាក់ថា realme ក៏បានទម្លាយនូវព័ត៌មានរបស់ realme 12+ 5G នៅលើទីផ្សារឥណ្ឌាផងដែរ។ បន្ថែមពីនេះក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ ក៏នឹងមានការប្រកាសចេញនៅលើទីផ្សារម៉ាឡេស៊ី នៅថ្ងៃទី 29 ខែកុម្ភៈខាងមុខនេះដែរ។ ស្មាតហ្វូននេះត្រូវបានគេបញ្ជាក់ថា បានឆ្លងកាត់ការចុះបញ្ជីនលើ TENAA certification ក្នុងប្រទេសចិនរួចហើយ។ ក្នុងនោះក៏មានការបង្ហាញថា ការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះ គឺដូចគ្នាជាមួយនិង 12 Pro និង 12 Pro+ ដែលនឹងបង្ហាញវត្តមាននៅចិននាថ្ងៃទី 27 ខែកុម្ភៈនេះដែរ។
Article image
ស្មតហ្វូន realme 12+ ត្រូវគេបញ្ជាក់ថា នឹងមានអេក្រង់ទំហំ 6.7-អ៊ីង AMOLED កម្រិត FHD+ ល្បឿន 120Hz flat display និងបំពាក់នូវបន្ទះឈីប Dimensity 7050 រួមនឹងថ្មទំហំ 5,000mAh កម្លាំងសាក 67W fast charging, កាមេរ៉ាមុខទំហំ 16-megapixel កាមេរ៉ាក្រោយទំហំ 50-megapixel + 8-megapixel + 2-megapixel។
ការបង្ហាញវត្តមានរបស់ realme 12 Pro series នៅប្រទេសចិន មានការបញ្ជាក់ជាផ្លូវការហើយ