ស្វែងរកពួកយើង:

ការបង្ហាញវត្តមានស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី OPPO Find N5 ឬ OnePlus Open 2 ត្រូវគេទម្លាយចេញហើយ

ដោយ

Koun Jab Luffy

10 វិច្ឆិកា 2024 10:54 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន OPPO ត្រូវគេរំពឹងថា នឹងបង្ហាញនូវស្មាតហ្វូនបត់បានរបស់ខ្លួនម៉ូដែល Find N5 នៅក្នុងប្រទេសចិននៅឆ្នាំ 2025 នេះខាងមខុនេះហើយ។ សម្រាប់ទីផ្សារសកលវិញ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការប្តូរឈ្មោះទៅជា OnePlus Open 2 ។ មកដល់ពេលនេះ បើទោះបីជាព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះ មិនសូវមានពីមុនមកក៏ដោយនោះ ការបែកធ្លាយថ្មីជាច្រើនក៏បានទម្លាយបន្ថែមទៀតផងដែរ។
ស្រដៀងគ្នានេះផងដែរ នៅក្នុងការបែកធ្លាយថ្មីមួយនាពេលថ្មីៗនេះ អ្នកទម្លាយ Smart Pikachu ក៏បានចែករំលែកអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះ ជាមួយនឹងពេលវេលាក្នុងការប្រកាសចេញនៅលើទីផ្សារផងដែរ។ បើតាមរបាយការណ៍ជាច្រើន បាននិយាយថា ក្រុមហ៊ុន OPPO មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនអេក្រង់បត់បាន Find N5 នៅក្នុងឆមាសទី 1 ឆ្នាំ 2025 នេះ។ ការបង្ហាញនេះ អាចនឹងនៅចន្លោះខែមករា និងខែមិថុនានេះ។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាខាងក្រោយទំហំ 50MP និងដំណើរការនូវបន្ទះឈីប Snapdragon 8 Elite ថែមទៀតផង។
Article image
ស្មាតហ្វូនបត់បានថ្មីនេះ នឹងមានរូបរាងស្លីម និងទម្ងន់ស្រាលក្នុងការប្រើប្រាស់ ជាមួយនឹងគែមធ្វើពីលោហធាតុ និងទ្រទ្រង់នូវបច្ចេកវិទ្យា  wireless magnetic charging ។ ក្រុមហ៊ុន OPPO ក៏បង្ហើបអំពីសមត្ថភាពនៃការសាកថ្ម wireless charging នៅលើស្មាតហ្វូនអេក្រង់បត់បាន Find N5 ផងដែរ។ អ្នកទម្លាយរូបនេះ បានបន្តអះអាងថា ស្មាតហ្វូនបត់បាននេះអាចប្រើប្រាស់បានជាមួយនឹង Ecosystem របស់ក្រុមហ៊ុន Apple ដោយអាចនឹងមានមុខងារ “Share with iPhone” ដែលក្រុមហ៊ុន OPPO និង OnePlus ប្រកាសបង្ហាញនៅលើ  Android 15 របស់ពួកគេផងដែរ។
Article image
មុខងារនេះ នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការចែករំលែកនូវរូបភាព វីដេអូ និង files ជាច្រើនទៀត រវាងស្មាតហ្វូន Android និង iPhone ប៉ុន្តែក៏ទាមទារអោយឆ្លងកាត់នូវ App មួយដែលតម្លើងនៅលើ iPhone ផងដែរ។ យោតាមការបញ្ជាក់នៅក្នុងរបាយការណ៍មុននេះ បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បាន Find N5 ថ្មីនេះ នឹងមានថាមពលថ្មពីរគ្រាប់l (2460mAh+3105mAh) ដែលមានទំហំប្រហែលជា 5,700mAh។ កាមេរ៉ារបស់ស្មាតហ្វូននេះ នឹងមានគោលទំហំ 50MP, 50MP ultra-wide lens និង 50MP periscope telephoto គាំទ្រជាមួយនឹងមុខងារហ៊្សូម 3x optical zoom និងរូបរាងស្លីមត្រឹមតែ 9mm ប៉ុណ្ណោះ៕
ការបង្ហាញវត្តមានស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី OPPO Find N5 ឬ OnePlus Open 2 ត្រូវគេទម្លាយចេញហើយ