Canon ដែលជាក្រុមហ៊នបច្ចេកវិទ្យាឈានមុខគេនៅក្នុងដំណោះស្រាយទៅលើរូបភាពឌីជីថលនោះ នៅថ្ងៃនេះ បានបង្ហាញនូវម៉ាស៊ីនស៊េរីថ្មី ជាមួយនឹងការរចនារូបរាងថ្មី និងការជំនួសនូវម៉ាស៊ីនកូល័រ និងពណ៌សខ្មៅរបស់ imageCLASS ដែលលក់ដាច់បំផុត។ នៅក្នុងការចនារូបរាងជាមួយនឹងសមត្ថភាពយ៉ាងខ្លាំងក្លាសម្រាប់អាជីវកម្មជាច្រើនដែលដាក់លក់ទៅកាន់ការិយាល័យធំៗជាច្រើន។

ម៉ាស៊ីនកូល័រជាច្រើនម៉ូដែលនោះ មានដូចជា imageCLASS MF630 និង MF730 ដែលផ្តល់នូវសមត្ថភាពខ្លាំងក្លាជាមួយនឹងគុណភាពច្បាស់ និងរូបភាពស្រស់ស្អាតបំផុតបើធៀបជាមួយនឹងម៉ូដែលជំនាន់មុនៗនោះ។ សម្រាប់ម៉ាស៊ីនកូល័រ Colour imageCLASS MF735Cdw, MF733Cdw និង MF634Cdw គឺជាប្រភេទ “all-in-one” ដែលអាចធ្វើការព្រីន ស្កេន កូពី និង Fax ខណៈពេលដែលម៉ូដែល MF731Cdw និង MF632Cdw គឺជាប្រភេទ “three-in-one” ដែលមានសមត្ថភាពក្នុងការព្រីន ស្កេន និងកូពី។

សម្រាប់ម៉ាស៊ីនកូល័រ Colour imageCLASS MF735Cdw, MF733Cdw និងម៉ាស៊ីនព្រីន MF731Cdw printers ត្រូវបានរចនាឡើងសម្រាប់ទំហំនៃការបោះពុម្ភប្រចាំខែចំនួន 750 - 4,000 សន្លឹក និងការអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចដាក់ក្រដាសចូលម៉ាស៊ីនបានដល់ទៅ 850 សន្លឹក។ ចំនែកម៉ូដែល MF634Cdw និង MF632Cdw models អាចធ្វើការព្រីននៅចន្លោះពី 200 -2,500 សន្លឹកក្នុងមួយខែ ហើយវាក៏មានសមត្ថភាពនៃការដាក់ក្រដាសបានចំនួន 151 សន្លឹក។
-បទពិសោធន៍នៃការប្រើប្រាស់ដ៏ឆ្លាតវៃ
អ្នកប្រើប្រាស់ជាច្រើននឹងទទួលបានការស្វាគមន៍ជាមួយនឹងការគ្រប់គ្រងដោយបន្ទះអេក្រង់ Panel និង User Interface ដែលមានភាពឆ្លាតវៃបំផុត។ សម្រាប់ Touch Panel នេះគឺមានសម្រាប់ 4 ម៉ូដែលនេះ ដែលមានការកើនឡើងទំហំពីរ 3.5 ទៅ 5 inches ដែលបង្ហាញអំពីទំហំអេក្រង់ដ៏ល្អបំផុតសម្រាប់ម៉ាស៊ីន MF634Cdw /MF632Cdw ដែលអនុញ្ញាតឱ្យដំណើរការនូវមុខងារច្រើននៅលើអេក្រង់ និងមុខងារថ្មីៗជាច្រើនទៀតដូជជាបច្ចេកវិទ្យា “flick” technology ដែលមានភាពងាយស្រួលក្នុងការស្វែងរក និងការប្រើប្រាស់នូវក្តារចុចឌីជីថល QWERTY keyboard ក្នុងការជួយអ្នកប្រើប្រាស់វាយបញ្ចូលទិន្នន័យបានយ៉ាងងាយស្រួល។ សម្រាប់អេក្រង់នេះ ក៏មានការផ្តល់នូវមុខងារ visual guides នៅក្នុងការផ្តល់អោយអ្នកប្រើប្រាស់អាចធ្វើការងារបានច្រើននៅលើម៉ាស៊ីនព្រីនរបស់ពួកគេនិងការដោះស្រាយបញ្ហាជាច្រើនដែលអាចកើតមាន។

អ្នកប្រើប្រាស់អាចទាញយកផលចំណេញជាមួយនឹងសមត្ថភាពនៃការប្រើប្រាស់នូវប្រព័ន្ធ Wi-Fi® Direct Connection ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការព្រីនចេញពីទីតាំងជាច្រើននៅក្នុងផ្ទះ ឬការិយាល័យដោយមិនមានការត្រូវការការចូលទៅដំណើរការនូវបណ្តាញ Network ផ្សេងនោះទេ។ សម្រាប់ User Interface ពីចម្ងាយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការចូលទៅគ្រប់គ្រងនូវស្ថានភាពនៃការងារជាច្រើនរបស់ពួកគេរួមមានក្រដាស និងស្ថានភាពនៃពណ៌ផងដែរ។
- ការពង្រឹងសមត្ថភាពដ៏ខ្លាំងក្លា
ល្បឿនគឺជាសមាសភាគសំខាន់នៃប្រតិបត្តិការជោគជ័យនៃម៉ាស៊ីននេះសម្រាប់អាជីវកម្មខ្នាតតូចសម្រាប់ការដោះស្រាយទៅលើបញ្ហានៃពេលវេលា និងបញ្ហាបុគ្គលិកមានចំនួនកំណត់នោះ។ ម៉ាស៊ីនទាងនេះមានការពង្រឹងទៅលើល្បឿននៃការ Upgrades ចេញពីម៉ូដែលជំនាន់មុនជាមួយនឹងប្រភេទម៉ូដែល MF730 Series models ដែលពេលនេះមានល្បឿននៃការចម្លងដល់ទៅ 28 pages-per-minute (ppm) និង 19 ppm សម្រាប់ម៉ាស៊ីនប្រភេទ MF630 Series ។ ដើម្បីធ្វើការបង្កើនល្បឿននៃការងាររបស់ខ្លួននោះ ម៉ាស៊ីនម៉ូដែល imageCLASS MF735Cdw, MF733Cdw និង MF634Cdw models ប្រើប្រាស់នូវមុខងារ single pass, two-sided scanning ដែលអនុញ្ញាតឱ្យអ្នកអាចធ្វើការស្កេនផ្នែកសងខាងនៃឯកសារដើមដោយគ្រាន់តែដាក់ក្រដាសចូលតែម្តងប៉ុណ្ណោះចូលក្នុងម៉ាស៊ីនតាមរយៈប្រព័ន្ធ Duplex។
-លទ្ធផលនៃពណ៌ស្រស់ស្អាត ច្បាស់បំផុត
សម្រាប់ម៉ាស៊ីនស៊េរីថ្មី imageCLASS printer ប្រើប្រាស់នូវបច្ចេកវិទ្យា Canon’s V2 colour technology ដែលជាទូទៅប្រើប្រាស់នៅលើម៉ាស៊ីនដែលមានតម្លៃថ្លៃក្នុងការពង្រីកទៅលើសមត្ថភាពនៃពណ៌កាន់តែស្រស់ស្អាត និងឆើតឆាយបំផុត។ តាមរយៈបច្ចេកវិទ្យា V2 technology វាមានសមត្ថភាពនៅក្នុងការព្រីនឯកសារជាមួយនឹងការពង្រឹងទៅលើពណ៌ច្បាស់ លម្អិត និងពណ៌ស្រស់ស្អាត។ អ្នកប្រើប្រាស់ជាច្រើនអាចស្វែងរកដឹងថា ឯកសារដែលព្រីននេះគឺពិតជាច្បាស់ស្រស់ស្អាតដែលបង្ហាញអំពីភាពច្បាស់ និងភាពសម្បូរបែបនៃរូបភាពដើមហើយពិតជាសំខាន់ខ្លាំងណាស់នៅក្នុងការព្រីនសម្រាប់គុណភាពរូបភាពខ្ពស់ និងពណ៌កូល័រយ៉ាងស្រស់ស្អាតបំផុត។
-ការប្រើប្រាស់នូវ Toner Cartridges ធំជាងមុន
នៅក្នុងគោលបំណងកាត់បន្ថយទៅលើតម្រូវការនៃការថែរក្សាអតិថិជននោះ ម៉ាស៊ីនទាំង 4 ម៉ូដែលនេះគឺប្រើប្រាស់នៃអានុភាពថ្មីនៃប្រព័ន្ធ hi-yield និង standard yield ជាមួយនឹងទិន្នផលស្តង់ដារថ្មីដែលមានទំហំធំជាងមុន។ សម្រាប់ម៉ូដែល MF730 អាចធ្វើការព្រីន 6,300 ទំព័រ(black) និង 5,000 ទំព័រ (cyan, magenta, yellow) hi-yield cartridges រួមជាមួយនឹងទំហំស្តង់ដារ standard version ដែលមាន 2,200 ទំព័រ (black) និង 2,300 ទំព័រ (cyan, magenta, yellow) ។ សម្រាប់ម៉ូដែល MF630 គឺមាន 2,800 ទំព័រ (black) និង 2,200 ទំព័រ (cyan, magenta, yellow) hi-yield cartridges រួមជាមួយនឹង standard version ដែលមាន 1,400ទំព័រ (black) និង 1,300 ទំព័រ (cyan, magenta, yellow)។
-ការពង្រឹងនៃសមត្ថភាពនៃការប្រើប្រាស់ជាក្រុម Workgroup
សម្រាប់អាជីវកម្មនៅថ្ងៃនេះចាប់ពីមន្ទីរពេទ្យទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុរហូតដល់ការិយាល័យច្បាប់ទាមទារអោយមានការបញ្ចូលនូវឧបករណ៍ជាច្រើនដែលទ្រទ្រង់ទៅលើតម្រូវការនៃនាយកដ្ឋាននីមួយៗ ការងារជាក្រុម ឬការងារឯកជន។ សម្រាប់ម៉ាស៊ីន Colour imageCLASS MF735Cdw (28 ppm multifunction) printer គឺផ្តល់នូវល្បឿនលឿនជាងមុន ការបង្កើនទៅលើទំហំ toner cartridge និងការពង្រឹងទៅលើបទពិសោធន៍នៃការប្រើប្រាស់បើធៀបទៅនឹងម៉ូដែលជំនាន់មុននេះ។ បន្ថែមពីនេះទៀតនោះ ម៉ាស៊ីន MF735Cdw ប្រើប្រាស់នូវ Platform ថ្មីដែលហៅថា Application Library ដែលអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការបង្កើត និងការចូលទៅកាន់ការងារជាច្រើនរបស់ពួកគេតាមរយៈការបញ្ជាពីចម្ងាយនៅលើ Interface និងអេក្រង់ទំហំ 5-inch Touch Screeen ជាមួយនឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាពបំផុត។

សម្រាប់ម៉ាស៊ីន imageCLASS models ថ្មីនេះមានការពង្រីកទៅលើការប្រើប្រាស់ចេញពី Desktop នៅក្នុងអង្គការជាច្រើនជាមួយនឹងការបំពេញបន្ថែមនៃ imageRUNNER ADVANCE។ សម្រាប់ Tools ដូចជាដំណោះស្រាយនៃ uniFLOW solution, imageWARE Remote និងសេវាកម្ម Canon Managed Document Services អាចជួយគ្រប់គ្រងនៃលំហូរប្រសិទ្ធិភាពនៃការងារ និងមុខងារសុវត្ថិភាពជាច្រើនក្នុងការផ្គត់ផ្គង់ សេវាកម្ម និងការថែទាំ៕

