ស្វែងរកពួកយើង:

ការបង្ហាញវត្តមាន iPhone Flip ដែលជាស្មាតហ្វូនអេក្រង់បត់បានដំបូងរបស់ Apple នឹងមកដល់នៅឆ្នាំ 2026

ដោយ

Koun Jab Luffy

24 កក្កដា 2024 07:38 ព្រឹក

អាន 2 នាទី

Article image
គិតមកទល់នឹងពេលនេះ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី គឺមានការប្រកាសចេញជាច្រើនហើយនៅលើទីផ្សារសកល ប៉ុន្តែភាគច្រើននៃស្មាតហ្វូនទាំងនោះគឺជាប្រភេទស្មាតហ្វូនអេក្រង់បត់បាន Android ខណៈដែល iPhone បត់បាននៅមិនទាន់មានការបង្ហាញចេញនៅឡើយទេ។ បើទោះជាមានការទម្លាយចេញនូវព័ត៌មានថ្មីៗ និងគំនូសព្រាងមួយចំនួនរបស់ iPhone បត់បានជាច្រើនក៏ដោយ ក៏ក្រុមហ៊ុនអាមេរិកាំងមួយនេះ នៅមិនទាន់មានការប្រកាសចេញនៅលើទីផ្សារនោះទេ។
យោងតាមការរបាយការណ៌ថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា iPhone Flip ដែលជាស្មាតហ្វូនអេក្រង់បត់បានដំបូងរបស់ Apple នឹងបង្ហាញវត្តមាននៅលើឆ្នាំ 2026 ខាងមុខនេះហើយ។ ប្រភពខាងលើនេះបានបន្តថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ Apple ដែលនឹងមានវត្តមាននៅឆ្នាំ 2026 ខាងមុខនោះ គឺមានការឌីស្សាញរូបរាងដូចគ្នាជាមួយស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy Z Flip series អញ្ចឹង។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ Apple នេះ បាននឹងបាននិងកំពុងតែធ្វើការតេស្ត និងការឌីស្សាញរូបរាងរួចហើយ។
Article image
របាយការណ៌ខាងលើនេះ បានបញ្ជាក់ថា ឆ្នាំ 2026 ខាងមុខនេះ នឹងក្លាយជាពេលវេលាមួយ ដែលនឹងបើកអោយឃើញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ Apple ដែលចំណាយពេលអភិវឌ្ឍអស់ជាច្រើនឆ្នាំមកនេះ។ ប្រភពដដែលនេះ ក៏បានញ្ជាក់ទៀតថា អេក្រង់បត់បានដែលនឹងប្រើប្រាស់នៅលើ iPhone Flip នេះ គឺអាចផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung Display។ ជាមួយនិងព័ត៌មាននេះ គឺមិនមែនជាលើកទី 1 ទេ ដែលក្រុមហ៊ុន Apple ពឹងផ្អែកលើគូរប្រជែងរបស់ខ្លួន តាមរយៈនៃការប្រើប្រាស់អេក្រង់ OLED នេះ។
ការបង្ហាញវត្តមាន iPhone Flip ដែលជាស្មាតហ្វូនអេក្រង់បត់បានដំបូងរបស់ Apple នឹងមកដល់នៅឆ្នាំ 2026