ស្វែងរកពួកយើង:

ការបញ្ជាទិញទៅលើ iPhone 16 Pro មានការធ្លាក់ចុះ 27% ខណៈដែល iPhone 16 Pro Max មានការធ្លាក់ចុះ 16%

ដោយ

Koun Jab Luffy

17 កញ្ញា 2024 01:56 រសៀល

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់ពីលោក Ming-Chi Kuo ដែលជាអ្នកវិភាគមួយរូប ដែលតែងតែធ្លាប់និយាយពីព័ត៌មាន Apple នោះ នៅថ្ងៃនេះ បានចែកចាយនូវព័ត៌មានថ្មីស្តីពីតម្រូវការរបស់ស្មាតហ្វូនជំនាន់ថ្មី iPhone 16 Pro និង iPhone 16 Pro Max ថែមទៀតហើយ។ អ្នកទម្លាយរូបនេះនិយាយថា តម្រូវការរបស់ស្មាតហ្វូនថ្មីនេះនៅលើទីផ្សារអាមេរិក និងទីផ្សារមួយចំនួនទៀតគឺមានចំនួនទាបជាងជំនាន់មុន។ លោក Kuo បន្តថា ទិន្នន័យខាងលើនេះ គឺផ្អែកតាមការស្ទង់មតិទៅលើសង្វាក់ផលិតកម្ម ហើយនឹងការនាំចេញស្មាតហ្វូនទាំងនេះនៅលើតាម Apple online store។
នៅក្នុងការចាប់ផ្តើមទទួលនូវការបញ្ជាទិញក្នុងសប្តាហ៌ដំបូងនោះ លោក Kuo បាននិយាយថា ការលក់ទៅលើស្មាតហ្វូនទាំង 4 នៃ iPhone 16 Series មានការឈានដល់ទៅចំនួន 37 លានគ្រឿង ដែលតួរលេខនេះមានការធ្លាក់ចុះជាង 13% ប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នាសម្រាប់ការលក់ទៅលើស្មាតហ្វូន iPhone 15 series កាលពីឆ្នាំមុន។
Article image
អ្នកវិភាគរូបនេះបានបន្តថា ការថយចុះទៅលើចំនួននៃការបញ្ជាទិញសម្រាប់ iPhone 16 Series នេះ គឺដោយសារតែតម្រូវការនៃលក់ស្មាតហ្វូន Pro Series មានការធ្លាក់ចុៈ។ ប្រៀបធៀបជាមួយ iPhone 15 Pro និង iPhone 15 Pro Max សម្រាប់សប្តាហ៌ដំបូងនៃការបញ្ជាទិញទៅលើ iPhone 16 Pro គឺមានការធ្លាក់ចុះ 27% ខណៈដែល iPhone 16 Pro Max គឺមានការធ្លាក់ចុះ 16%។
Article image
លោក Kuo បានបញ្ជាក់បន្ថែមថា សម្រាប់ម៉ូដែលស្តង់ដារនៃ iPhone 16 និង iPhone 16 Plus គឺមានតម្រូវការខ្ពស់ជាង iPhone 15 និង iPhone 15 Plus នៅក្នុងសប្តាហ៍ដំបូងនៃការលក់នេះ។ Kuo បន្តថា កត្តានៃការលក់ទៅលើ iPhone 16 Pro Series មានការធ្លាក់ចុះនេះ អាចបណ្តាលមកពីក្រុមហ៊ុននៅមិនទាន់ដាក់អោយដំណើរការនូវបច្ចេកវិទ្យា Apple Intelligence នៅកំឡុងពេលដែលក្រុមហ៊ុនប្រកាសសម្ពោធជាផ្លូវការណ៌នាពេលកន្លងមក។
Article image
សូមជំរាបថា បច្ចេកវិទ្យានេះ អាចនឹងមានការប្រកាសចេញជាមួយនិង iOS 18.1 នៅខែតុលាខាងមុខនេះហើយ។ កត្តាសំខាន់មួយទៀតគឺដោយសារតែមានការប្រកួតប្រជែងជាមួយនិងស្មាតហ្វូនថ្នាក់ប្រណិតច្រើននៅក្នុងប្រទេសចិន។
ការបញ្ជាទិញទៅលើ iPhone 16 Pro មានការធ្លាក់ចុះ 27% ខណៈដែល iPhone 16 Pro Max មានការធ្លាក់ចុះ 16%