
កាលពីនៅថ្ងៃទី 17 ខែមករាកន្លទៅនេះ ក្រុមហ៊ុន Samsung បានប្រកាសចេញនូវស្មាតហ្វូន AI ដំបូងបំផុតរបស់ខ្លួនម៉ូដែល Galaxy S24 Series។ បន្ទាប់ពីការប្រកាសជាផ្លូវការភ្លាមៗ ស្មាតហ្វូនថ្មីនេះ ក៏បានចាប់ផ្តើមធ្វើការ pre-orders នៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោកផងដែរ ហើយសម្រាប់ pre-order នោះ ក៏មានការចាប់អារម្មណ៍ច្រើនផងដែរ។ ជាក់ស្តែង តួរលេរបស់ស្មាតហ្វូន Galaxy S24 នេះ គឺមានការយកឈ្នះទៅលើការលក់នៃស្មាតហ្វូន Galaxy Note 10 ដែលជាម៉ូដែលលក់ដាច់បំផុតបស់ក្រុមហ៊ុន Samsung ទៅលើការ pre-order នាពេលកន្លងមក។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េនេះ បានប្រកាសថា ខ្លួនទទួលបាននូវការ pre-order ទៅលើស្មាតហ្វូន Galaxy S24 ចំនួន 1.21 លានគ្រឿងនៅក្នុងរយៈពេលត្រឹមតែ 1 សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការបើកអោយធ្វើការ pre-order នៅថ្ងៃទី 19 ខែមករាសម្រាប់ប្រទេសកូរ៉េខាងត្បូង។ ជាមធ្យម សម្រាប់ការកម្មង់ស្មាតហ្វូននេះ គឺចំនួន 173,000 ក្នុងមួយថ្ងៃ ដែលវាពិតជាច្រើនជាងអ្វីដែលក្រុមហ៊ុននេះ ទទួលបាននូវការ pre-order ទៅលើស្មាតហ្វូន Galaxy Note 10 series ។ នេះគឺជាតួរលេខខ្ពស់បំផុតនៃការ pre-order ទៅលើស្មាតហ្វូន Galaxy Note និងGalaxy S Series របស់ក្រុមហ៊ុន Samsung ។

កាលពីជំនាន់មុននេះ ការ pre-order ទៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ទៅលើ Galaxy note 10 គឺទទួលបានចំនួន 125,000 គ្រឿងក្នុងពេល 11 ថ្ងៃ។ នេះមានន័យថា ការ pre-order ទៅលើស្មាតហ្វូន Galaxy S24 នេះ គឺមានចំនួន 38% ដែលខ្ពស់ជាងស្មាតហ្វូន Galaxy Note 10។ ក្រុមហ៊ុន Samsung បានអះអាងថា ហាងជាច្រើនរបស់ខ្លួន ដែលរួមមានដូចជា Samsung Gangnam ផងនោះ ក៏មានមនុស្សជាច្រើនកកកុញនៅក្នុងពេលដែលបង្ហាញនូវស្មាតហ្វូន Galaxy S24។ក្រុមហ៊ុន Samsung ក៏បន្តការ pre-order ចាប់ពីថ្ងៃទី 31 ខែមករាដល់ថ្ងៃទី 8 ខែកុម្ភៈនេះ។
ក្រុមហ៊ុន Samsung បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ការ pre-order ទៅលើស្មាតហ្វូន Galaxy S24 series។ ផលចំនេញមួយនោះ គឺការ upgrade ទៅលើ storage ឥតគិតថ្លៃ។ បើអ្នកបញ្ជាទិញទំហំ 256GB នោះអ្នកនឹងទទួលបាននូវទំហំ 512GB។

គួរបញ្ជាក់ថា នៅក្នុងប្រទេសឥណ្ឌា ស្មាតហ្វូន Galaxy S24 series ក៏បំបែកនូវកំណត់ត្រានៃការកក់ទិញផងដែរ ដោយទទួលបានចំនួន 250,000 គ្រឿងនៅក្នុងពេលតែ 3 ថ្ងៃប៉ុណ្ណោះ។ ការ pre-order ទៅលើស្មាតហ្វូនថ្មីនេះ គឺច្រើនជាងអ្វីដែលក្រុមហ៊ុន Samsung ទទួលបាននៅលើស្មាតហ្វូន Galaxy S23។ ក្រុមហ៊ុន ទទួលបាននូវការ pre-order ទៅលើស្មាតហ្វូន Galaxy S23 series ចំនួន 250,000 គ្រឿងនៅក្នុងពេល 3 សប្តាហ៍ ខណៈពេលដែលស្មាតហ្វូន Galaxy S24 គឺទទួលបាននូវចំនួននេះ ក្នុងពេល 3 ថ្ងៃប៉ុណ្ណោះ៕
