ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ការបញ្ជាទិញមុន Galaxy Z Flip 6 និង Z Fold 6 កើនឡើង 40% បានបំបែកកំណត់ត្រាថ្មីនៅលើទីផ្សារឥណ្ឌា

ដោយ

Koun Jab Luffy

17 កក្កដា 2024 05:14 ព្រលឹម

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា បានប្រកាសចាប់ផ្តើមដាក់អោយមានការបញ្ជាទិញមុនទៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Galaxy Z Flip 6 និង Galaxy Z Fold 6 នៅលើទីផ្សារឥណ្ឌាកាលពីសប្តាហ៌មុននេះ។ មិនដល់មួយសប្តាហ៌ផង ក្រុមហ៊ុននេះបានចេញមកបញ្ជាក់ថា ការបញ្ជាទិញមុនទៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Flip 6 និង Z Fold 6 នេះ គឺបានបំបែកកំណត់ត្រាថ្មីនៅលើទីផ្សារឥណ្ឌា។
ព័ត៌មានល្អសម្រាប់ក្រុមហ៊ុន Samsung នៅពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា ប្រជាជនឥណ្ឌា បានចាប់ផ្តើមចំណាយលុយច្រើនទៅលើស្មាតហ្វូនប្រណិតៗដូចជាស្មាតហ្វូនអេក្រង់បត់បាននេះហើយ។ ប្រភពខាងលើនេះបន្តថា ការបញ្ជាទិញមុនទៅលើ Galaxy Z Flip 6 និង Galaxy Z Fold 6 នេះ គឺមានការកើនឡើងខ្លាំងជាងមុនដល់ទៅ 40%។ ព័ត៌មានថ្មីនេះ គឺត្រូវបានចេញផ្សាយនៅលើសេចក្តីផ្លូវការរបស់ក្រុមហ៊ុន Samsung ផ្ទាល់តែម្តង។ ជាមួយនិងវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីរបស់ក្រុមហ៊ុន Samsung នៅលើទីផ្សារឥណ្ឌាពេលនេះ ត្រូវបាបគេបញ្ជាក់ថា គឺមានភាពជោគជ័យខ្លាំងមែនទែន។
Article image
សូមជំរាបថា ការបញ្ជាទិញមុនទៅលើស្មាតហ្វូនអេក្រង់បត់បាននេះ គឺបានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី 10 ខែកក្កដា ឆ្នាំ  2024 នេះគឺនៅថ្ងៃតែមួយ បន្ទាប់ពីការប្រកាសសម្ពោធជាផ្លូវការនៅលើទីផ្សារសកលតែម្តង។ យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Samsung បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 6 និង Galaxy Z Fold 6 ដែលលក់នៅលើទីផ្សារប្រទេសឥណ្ឌា គឺជាផលិតផលដែលមានការផលិតនៅក្នុងប្រទេសឥណ្ឌាទាំងអស់ គឺនៅរោងចក្ររបស់ Samsung នៅតំបន់ Noida។
Article image
និយាយពីតម្លៃ Galaxy Z Flip 6 គឺមានតម្លៃ INR 109,999 (~$1,320) សម្រាប់ទំហំ 256GB និងតម្លៃ INR 129,999 (~$1,460) ទៅលើទំហំ 512GB។ ចំពោះ Galaxy Z Fold 6 គឺមានតម្លៃ INR 164,999 (~$1,980) ទៅលើទំហំ 256GB និងតម្លៃ INR 1,76,999 (~$2,120) ទៅលើទំហំ 512GB ខណៈដែលទំហំ INR 200,999 (~$2,410) សម្រាប់ទំហំ 1TB។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ការបញ្ជាទិញមុន Galaxy Z Flip 6 និង Z Fold 6 កើនឡើង 40% បានបំបែកកំណត់ត្រាថ្មីនៅលើទីផ្សារឥណ្ឌា