ស្វែងរកពួកយើង:

ការបែកធ្លាយថ្មីបង្ហាញថា ស្មាតហ្វូនបត់បាន 3 បត់ របស់ Huawei បានចាប់ផ្តើមផលិតហើយ

ដោយ

Koun Jab Luffy

04 សីហា 2024 09:53 ព្រឹក

អាន 2 នាទី

Article image
កាលពីប៉ុន្មានសប្តាហ៌មុននេះ មានសេចក្តីរាយការណ៌ជាច្រើននិយាយថា ក្រុមហ៊ុន Huawei កំពុងតែត្រៀមខ្លួននៅក្នុងការ បង្ហាញនូវស្មាតហ្វូនបត់បាន 3 បត់នៅក្នុងឆ្នាំនេះហើយ។ នៅពេលនេះមានការបែកធ្លាយថ្មីមួយទៀតបាននិយាយពីស្មាតហ្វូនបត់បាន 3 បត់នេះទៀតហើយ ដោយក្នុងនោះក៏បញ្ជាក់ថា ស្មាតហ្វូននេះ ក៏បានស្ថិតនៅក្នុងដំនាក់កាលនៃការផលិតផងដែរ។ ផ្អែកតាមព័ត៌មាននេះ មានការសង្ស័យថា ក្រុមហ៊ុននេះអាចនឹងបង្ហាញនូវស្មាតហ្វូនបត់បានថ្មីនេះ នៅមុនវត្តមានរបស់ស្មាតហ្វូន Mate 70 Series។
សូមជំរាបផងដែរ ក្រុមហ៊ុន Huawei បានធ្វើការនៅលើស្មាតហ្វូនបត់បាន 3 បត់ចាប់តាំងពីឆ្នាំមុនមកម្លេះ។ បន្ទាប់ពីជួបបញ្ហាជាច្រើនកន្លងមក លោក Yu Chengdong ដែលជាអគ្គនាយករបស់ Huawei Consumer Business Group ថ្មីៗនេះបានបញ្ជាក់ថា ស្មាតហ្វូនបត់បាន 3 បត់នេះ នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ។ ទាក់ទងនឹងព័ត៌មាននេះ នៅពេលនេះ អ្នកទម្លាយ DigitalChatStation ក៏បាននិយាយដែរថា ក្រុមហ៊ុនចិនមួយនេះ បានជម្រុញស្មាតហ្វូនបត់បាន 3 បត់នេះ ទៅក្នុងដំនាក់កាលនៃការផលិតហើយ។ ដំណើរការនេះ គឺមានការវិវត្តន៍មុនប៉ុន្មានជំហានបើធៀបជាមួយនឹងស្មាតហ្វូនម៉ូឌែល Mate X6 ។
ប្រភពខាងលើនេះបានបន្តថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ បានធ្វើការឌីស្សាញរួចរាល់ទៅលើស្មាតហ្វូនបត់បាន 3 បត់នេះ នៅមុនពេលដែលស្មាតហ្វូន Mate Series បង្ហាញខ្លួននៅលើទីផ្សារ។ បើទោះបីជាក្រុមហ៊ុន Huawei មិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការបង្ហាញរបស់ស្មាតហ្វូននេះទេ យើងអាចនឹងឃើញនូវស្មាតហ្វូននេះ នៅក្នុងខែកញ្ញាឆ្នាំនេះ។ ប្រភពដដែលនេះ បាននិយាយទៀតថា កម្រ៉ាស់របស់ស្មាតហ្វូននេះ គឺជាបញ្ហាចំបងទៅលើស្មាតហ្វូនបត់បាន 3 បត់នេះ។  អ្វីដែលល្អនោះគឺថា ស្មាតហ្វូននេះពិតជាមានភាពរឹងមាំមែនទែន។
Article image
ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវ Dual-Hinge ដែលទ្រទ្រង់ជាមួយនឹងទម្រង់ Inward + Outward Folding ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 10-អ៊ីង OLED។ ជាមួយនិងងការប្រើប្រាស់នូវ Dynamic Foldable នៅពេលនេះ ក៏អាចនឹងធ្វើអោយស្មាតហ្វូននេះមានតម្លៃខ្ពស់ផងដែរ។ អ្នកទម្លាយរូបនេះ នៅមិនទាន់បានទម្លាយអំពីតម្លៃរបស់ស្មាតហ្វូនបត់បាន 3 បត់នេះ នៅឡើយទេ។ ស្មាតហ្វូននេះ អាចនឹងមានតម្លៃខ្ពស់ជាង 15000 យ៉ន់ ៕
ការបែកធ្លាយថ្មីបង្ហាញថា ស្មាតហ្វូនបត់បាន 3 បត់ របស់ Huawei បានចាប់ផ្តើមផលិតហើយ