ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ការបែកធ្លាយថ្មីបង្ហាញថា Xiaomi 15 Ultra នឹងប្រើប្រាស់សិនស័រទំហំ 1 អ៊ីង

ដោយ

Koun Jab Luffy

26 សីហា 2024 06:43 ព្រលឹម

អាន 2 នាទី

Article image
កាលពីខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra មានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។ យោងតាមការបែកធ្លាយថ្មីនៅពេលនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra នឹងមានការបង្ហាញវត្តមាននៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ 2025 ខាងមុខនេះ។
ទាក់ទងនឹងព័ត៌មានថ្មីនេះ អ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា គំរូស្មាតហ្វូនជំនាន់ថ្មីម៉ូដែល “Ultra” នឹងមានការបំពាក់់នូវបន្ទះឈីប Snapdragon 8 Gen 4។ ជាមួយលក្ខណៈសម្បត្តិខាងលើនេះ អ្នកទម្លាយរូបនេះ គឺហាក់ដូចជាចង់បង្ហាញពី Xiaomi 15 Ultra។
ផ្អែកតាមការបង្ហោះនៅលើ Weibo បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra នឹងមានការឌីស្សាញនូវម៉ូឌុលកាមេរ៉ាធំជាងមុន ហើយនិងមានការផ្លាស់ប្តូរទៅលើសិនស័រមួយចំនួនផងដែរ។ ស្មាតហ្វូននេះ នឹងមានការប្រព័ន្ធកាមេរ៉ា 4 គ្រាប់ ដោយក្នុងចំណោមសិនស័រនោះ គឺមានការបំពាក់នូវសិនស័រ Dual Telephoto Lenses និងមាន Periscope Lens ធំជាងមុន។
ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រធំជាងជំនាន់មុន ហើយក៏មានការព្យាករណ៌ថា មាន សមត្ថភាពខ្ពស់ជាងមុនផងដែរ។ អ្នកទម្លាយរូបនេះ បានបន្តថា សិនស័រថ្មីនេះ អាចនឹងមានទំហំ 1 អ៊ីង ដែលមានការពង្រឹង សមត្ថភាពខ្ពស់ជាងជំនាន់មុន ប៉ុន្តែមិនមានការទម្លាយពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនៅឡើយទេ។
សូមជំរាបថា ថ្មីៗនេះ មានរបាយការណ៌ថា អេក្រង់របស់ Xiaomi 15 Ultra នឹងគែមកោង micro-curvature design នៅជ្រុងទាំង 4 ហើយនិងមានអេក្រង់កម្រិត 2K resolution ហើយនិងមានការទ្រទ្រង់នូវប្រព័ន្ធស្កែនម្រាមដៃ ultrasonic in-screen fingerprint sensor។
Article image
ស្មាតហ្វូននេះត្រូវគេរំពឹងថា នឹងរត់នៅលើស្បែកមុខកម្មវិធី HyperOS 2.0 ផ្អែកលើប្រព័ន្ទប្រតិបត្តិការ Android 15។ នៅក្នុងចំណោមកាមេរ៉ាខាងលើនេះ មានមួយគ្រាប់អាចនឹងទំហំ 200-Megapixel Samsung HP9 periscope telephoto sensor គាំទ្រការហ៊្សូម 4x optical zoom។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមទៀតថា Xiaomi 15 Ultra អាចនឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 4 រ៉េម 24GB ថ្មទំហំ 6,200mAh។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ការបែកធ្លាយថ្មីបង្ហាញថា Xiaomi 15 Ultra នឹងប្រើប្រាស់សិនស័រទំហំ 1 អ៊ីង