
ស្មាតហ្វូន Huawei Pocket 2 ត្រូវបានគេបញ្ជាក់អោយដឹងនៅថ្ងៃនេះថា នឹងមានការ upgrade ទៅលើកាមេរ៉ា បើប្រៀបធៀបជាមួយនឹងស្មាតហ្វូនអេក្រង់បត់បានជំនាន់មុនរបស់ក្រុមហ៊ុននេះ។ ជាមួយគ្នានេះ នោលើស្មាតហ្វូនថ្មីនេះ អាចនឹងមានការតម្លើងមកជាមួយនូវកាមេរ៉ា hyperspectral lens ទៀតផង។ ប្រភពខាងលើនេះបន្តថា ក្រុមហ៊ុន Huawei អាចនឹងផ្លាស់ប្តូរទៅការប្រើប្រាស់នូវ optical ដែលមានប្រសិទ្ធិភាពជាងការប្រើប្រាស់ទៅលើកាមេរ៉ា telephoto lens។
សូមជំរាបថា រហូតមកទល់ពេលនេះ ស្មាតហ្វូនបត់បាន Pocket 2 នេះ ក៏នៅតែមានភាពអាថ៌កំបាំងទៅលើកាមេរ៉ា។ ការបែកធ្លាយជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនបត់បាន flip-flop នេះ អាចនឹងមានការ upgrade ច្រើនជាងជំនាន់មុន។ យោងតាមអ្នកទម្លាយ @BeijingDigitalMaster បាននិយាយថា ក្រុមហ៊ុន Huawei អាចនឹងផ្លាស់ប្តូរ telephoto lens ជាមួយនឹងកាមេរ៉ា dynamic Hyperspectral ទៅលើស្មាតហ្វូនបត់បាន Pocket 2 នេះ។ អ្នកទម្លាយខាងលើនេះ បនាបញ្ជាក់ថា ប្រព័ន្ធកាមេរ៉ា imaging system ថ្មីនេះគឺផ្តល់នូវពណ៌កាន់តែច្បាស់កាន់តែប្រសើរជាងមុន។

សម្រាប់ Hyperspectral imaging គឺនឹងផ្តល់នូវភាពល្អឥតខ្ចោះសម្រាប់ការផលិតនូវរូបភាព digital imaging ហើយនិង spectroscopy ដែលផ្តល់នូវភាពលម្អិតច្បាស់ជាងមុន និងការថតរូបភាពកាន់តែប្រសើរ ថែមទៀត។ គួរញ្ជាក់ថា មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ក៏បានប្រើប្រាស់នូវ optical lenses ថ្មីសម្រាប់ស្មាតហ្វូន flagship ខាងមុខនេះ។ នៅលើបញ្ជីឡែនទាំងនេះ ក៏មានរាប់បញ្ចូលទាំងការប្រើប្រាស់នូវ IMX 989 sensor, OV50K និង OV50H image lens, hybrid lens រួមនិងឡែនជាច្រើនទៀតផងដែរ៕

