
មកដល់ពេលនេះ ជឿជាក់ថា យើងបានដឹងលឹនូវព័ត៌មានជាច្រើនរួចមកហើយស្តីអំពីការអភិវឌ្ឍរបស់ក្រុមហ៊ុន Xiaomi ទៅលើស្មាតហ្វូនបត់បាន Mix Fold 4 និង Mix Flip។ កាលពីខែមុននេះ ក្រុមហ៊ុន Xiaomi បានស្នើសុំពាណិជ្ជកម្ម trademark ទៅលើអេក្រង់បត់បានចំនួន 8 ដែលមានទម្រង់ clamshell និង book-style foldable ដូច្នេះផ្អែកលើព័ត៌មាននេះ អាចបញ្ជាក់បានថា ដំណឹងថ្មីនេះ គឺពិតជាអាចទៅរួចដែលស្មាតហ្វូនបត់បានក្រុមហ៊ុន Xiaomi ដែលមានវត្តមាននៅពេលខាងមុខនេះ នឹងមានការពង្រឹងទៅលើផ្នែកបត់កាន់តែប្រសើរឡើង។
ស្មាតហ្វូន Mix Fold 4 អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន នៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 នេះ ដែលអាចស្ថិតនៅក្នុងខែកក្កដា ឬខែសីហាខាងមុខនេះ។ ខណៈពេលដែលព័ត៌មាននេះ មិនទាន់បានទម្លាយច្រើននោះទេអំពីការអភិវឌ្ឍរបស់ក្រុមហ៊ុន Xiaomi នេះ ស្មាតហ្វូនបត់បាន book-style foldable ជំនាន់ថ្មី ដែលមានឈ្មោះហៅថា Mix Fold 4 នេះ ត្រូវបានគេមើលឃើញថា បានបង្ហាញខ្លួននៅលើវេទិកាវិញ្ញាបនបត្រជាច្រើនដែលមានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់វាផងដែរ។
នៅក្នុងវិញ្ញាបនបត្រ MIIT បានបញ្ជាក់អោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានការទ្រទ្រង់នូវវិញ្ញាបនបត្រ NR SA/NR NSA/TD-LTE/LTEFDD/WCDMA/CDMA 1X/GSM។ ជាមួយគ្នានេះ ក៏មានបច្ចេកវិទ្យា eMBB networking technology និង Tiantong satellite connectivity ថែមទៀត។ ស្មាតហ្វូន Mix Fold 4 នេះក៏មានបន្ទះឈីប Snapdragon 8 Gen 3 ផងដែរ។
បើមើលទៅលើស្មាតហ្វូនបត់បាន Xiaomi Mix Flip នេះ នឹងក្លាយជាស្មាតហ្វូន flip-style foldable ដំបូងបំផុតរបស់ក្រុមហ៊ុននេះ។ ស្មាតហ្វូននេះ ក៏បង្ហាញខ្លួននៅលើ IMEI Database ដែលមានការបង្ហើបថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្រៅទីផ្សាររបស់ចិន។ ស្មាតហ្វូន book-style foldable ម៉ូដែលថ្មីនេះមិនទាន់បង្ហាញខ្លួននៅលើវិញ្ញាបនបត្រនេះទេ។ របាយការណ៍ជាច្រើនមុននេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Mix Fold 4 អាចនឹងបង្ហាញខ្លួនផ្តាច់មុខនៅក្នុងប្រទេសចិនប៉ុណ្ណោះ។
បើមើលទៅលើស្មាតហ្វូន Mix Flip រូបភាព Renders និងរូបភាពគំរូរបស់ស្មាតហ្វូននេះ ក៏មានការទម្លាយអំពីផ្នែកអេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះ ក៏មានកាមេរ៉ាភ្លោះដែលមានកាមេរ៉ាទំហំ 50MP main និង 60MP 2x telephoto ដែលមានសេនស័រទំហំ 1/2.61″ OV60A sensor ថែមទៀតផង។ ស្មាតហ្វូន Xiaomi Mix Fold 4 នេះ នឹងមានកាមេរ៉ាគោល 1/1.55″ 50MP OV50E , 1/3.06″ 13MP OV13B ultrawide និង 1/2.61″ 60MP OV60A សម្រាប់2x telephoto ថែមទៀតផង៕
