
នៅថ្ងៃនេះ មានការបែកធ្លាយព័ត៌មានជាថ្មីម្តងទៀត បង្ហាញពីស្មាតហ្វូនជំនាន់ថ្មី Huawei P70 Series ដោយបានបញ្ជាក់ថា ស្មាតហ្វូនម៉ូដែល P-Series ជំនាន់ថ្មីនេះ គឺនឹងមានចំនួន 4 ម៉ូដែល នឹងត្រូវបង្ហាញវវត្តមាននៅឆ្នាំនេះ ដែលនៅក្នុងនោះ មាម៉ូដែលមួយឈ្មោះថា Huawei P70 Master។
យោងតាមអ្នកទម្លាយ @FixedFocus បង្ហោះនៅលើ Weibo បានអោយដឹងថា ស្មាតហ្វូន Huawei P70 series នេះ គឺនឹងមាន 4 ម៉ូដែល រួមមានដូចជា ម៉ូដែល Standard, Pro, Master និងម៉ូដែលមួយទៀតហៅថា Art ។ សម្រាប់ “Master” នេះ គឺជាម៉ូដែលទី 4 ដែលគេនិយមហៅថា Pro+។
អ្នកទម្លាយដដែលរូបនេះ បន្តថា កាលពីពេលមុននេះ ក្រុមហ៊ុន Huawei អាចនឹងបន្ថែមនូវម៉ូដែល Extraordinary Master (Ultimate Design) ទៅលើស្មាតហ្វូន Huawei P70 series ជាមួយនឹងឈ្មោះហៅថា “Pro Plus” ។ ប្រសិនបើនេះគឺជាការពិតនោះ ម៉ូដែលនេះ អាចនឹងក្លាយជាការវិលត្រឡប់នៃស្មាតហ្វូន Plus នៅក្នុងត្រកូល P-Series ដែលធ្លាប់បង្ហាញវត្តមាននៅលើទីផ្សារនាពេលកន្លងមកអញ្ចឹងដែរ។ បើទោះបីជាក្រុមហ៊ុននេះ នៅមិនទាន់បញ្ជាក់អំពីព័ត៌មាននេះនៅឡើយទេនោះ អ្នកទម្លាយនេះនៅតែនិយាយអំពីឈ្មោះ ‘Pro Plus’ នេះនៅក្នុងការបែកធ្លាយចុងក្រោយបំផុត។ ដូចនេះ វានៅមិនទាន់ច្បាស់នោះទេថាវានឹងប្រើប្រាស់នូវឈ្មោះ ‘Plus’ ឬយ៉ាងណានោះ។

នៅក្នុងព័ត៌មានចុងក្រោយបំផុតនេះ ក៏មានការពិភាក្សាមួយអំពីអ្នកលេងអ៊ីនធឺណិតជាច្រើន អំពីស្មាតហ្វូន Master ឬ Ultimate editions នេះ សម្រាប់ស្មាតហ្វូនត្រកូល Mate ឬ Foldable ទៅលើម៉ូដែល Huawei នេះផងដែរ។ ក្រុមហ៊ុននេះក៏បានប្រើប្រាស់នូវឈ្មោះ Art សម្រាប់ស្មាតហ្វូន P និង Flip Flop របស់វាផងដែរ។ គួរបញ្ជាក់ថា មួយរយៈមុននេះ ក្រុមហ៊ុន Huawei បានច្រានចោលទៅលើពាក្យចចាមអារ៉ាមជាច្រើន ដែលបាននិយាយពី Huawei P70 នេះ ដូច្នេះ ព័ត៌មានមួយចំនួននេះ គឺមិនទាន់អាចជឿជាក់បាននៅឡើយទេ៕
