
កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Samsung បានប្រកាសបង្ហាញនូវសេនស័រ 200MP ដំបូងបំផុតរបស់ពិភពលោកដែលមានឈ្មោះហៅថា ISOCELL HP1។ នៅថ្ងៃនេះ មានការបញ្ជាក់ថា សេនស័រនេះនឹងប្រើប្រាស់ដោយក្រុមហ៊ុនផលិតស្មាតហ្វូន ប៉ុន្តែក្រុមហ៊ុននេះ នៅមិនទាន់និយាយថាក្រុមហ៊ុនណានោះទេដែលនឹងប្រើប្រាស់នូវសេនស័រនេះ។ នៅក្នុងការបែកធ្លាយថ្មីមួយនេះ ក្រុមហ៊ុន Xiaomi នឹងក្លាយជាក្រុមហ៊ុនមួយនៅក្នុងចំនោមក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនដែលនឹងប្រើប្រាស់នូវកាមេរ៉ា 200MP នេះ។
នៅឆ្នាំក្រោយនេះ ក្រុមហ៊ុន Xiaomi ត្រូវគេរំពឹងថា នឹងបញ្ចេញនូវស្មាតហ្វូន Mi 12 series ហើយស្មាតហ្វូនមួយនឹងមានកាមេរ៉ាទំហំ 200MP sensor ។ ព័ត៌មាននេះត្រូវបានទម្លាយចេញពីអ្នកទម្លាយរបស់ចិន Digital Chat Station នៅលើ Weibo ។ ស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi នេហនឹងមានកាមេរ៉ាភ្លោះទំហំ 200MP+50MP។ Samsung គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយដែលបានបង្ហាញនូវសេនស័រ 200MP sensor, ហើយក្រុមហ៊ុន Xiaomi នេះនឹងប្រើប្រាស់នូវបន្ទះឈីប ISOCELL HP1 sensor ហើយស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុននេះគឺជាស្មាតហ្វូន Xiaomi 12 series។

ប្រភពដដែលបាននិយាយថា កន្លងមក ក្រុមហ៊ុន Xiaomi បានប្រើប្រាស់នូវកាមេរ៉ាទំហំ 108MP និង 64MP Sensorsសម្រាប់ស្មាតហ្វូនថ្នាក់កណ្តាល និងស្មាតហ្វូន High-End របស់ខ្លួនរួចទៅហើយ ដូច្នេះរឿងនេះ គឺមិនមានអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះទេ ដែលក្រុមហ៊ុន Xiaomi មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូនមួយដែលមានកាមេរ៉ាទំហំ 200MP នេះ។ ស្មាតហ្វូន Mi CC9 Pro គឺជាស្មាតហ្វូនដំបូងបំផុតដែលមានកាមេរ៉ាទំហំ 108MP sensor។ ក្រុមហ៊ុន Xiaomi ចង់ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនដំបូងបំផុតដែលមានស្មាតហ្វូនបំពាក់នូវកាមេរ៉ា 200MP ជាលើកដំបូងបំផុតនោះ៕
