
បន្ទាប់ពីការប្រកាសចេញនូវមាតហ្វូន Galaxy A15 5G និង Galaxy A25 រួចមក ពេលនេះ ក្រុមហ៊ុន Samsung បានងាតមកត្រៀមខ្លួនរៀបចំនូវការបង្ហាញវត្តមានរបស់ស្មាតហ្វូនថ្នាក់កណ្តាលចំនួន 2 ដែលស្ថិតនៅក្នុងត្រកូល Galaxy A series ថែមទៀតហើយ ដោយស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ មានដូចជា Galaxy A35 និង Galaxy A55។
ស្មាតហ្វូនទាំងពីរនេះ ត្រូបានគេបញ្ជាក់ ថា គឺនឹងមានការប្រកាសចេញក្នុងពេលតែមួយ ស្របពេលដែលកាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Samsung ក៏មានការទម្លាយចេញនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy A55 រួចហើយផងដែរ។
យោងតាមការបែកធ្លាយនៅថ្ងៃនេះ បានទម្លាយនចេញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Galaxy A35 វិញម្តង។ បើតាមការចែកចាយព័ត៌មានរបស់ YTechB បាននិយាយថា Galaxy A35 នឹងមានជម្រើស 4 ពណ៌ ដែលមានដូចជា ពណ៌ Awesome Ice Blue, Awesome Lemon, Awesome Lilac និង Awesome Navy។
នៅក្នុងរូបភាពបែកធ្លាយនេះ គឺមានបង្ហាញថា ការឌីស្សាញរូបរងាទោលើស្មាតហ្វូនថ្មីនេះ គឺមានភាពស្រដៀងក្នាជាមួយនិងស្មាតហ្វូន Galaxy A55 អញ្ចឹងដែរ ដោយមានការតម្លើងនូវ Key Island។ សម្រាប់ការតំរៀបប៊ូតុងនៅលើស្មាតហ្វូននេះ ក៏ដូចជារូបរាងទាំងមូលរបស់ស្មាតហ្វូននេះ គឺដូចគ្នាជាមួយនិងសិស្សច្បងដែរ។

ស្មាតហ្វូននេះ នឹងមានអេក្រង់ 6.6-អ៊ីង Super AMOLED screen បង្ហាញចេញបានកម្រិត Full HD+ និងមានល្បឿន 120Hz refresh rate។ នៅលើផ្នែកខាងមុខនៃស្មាតហ្វូននេះ គឺមានរន្ធមួយគ្រាបៈនៅលើអេក្រង់ ដែលមានការឌីស្សាញខុសពីជំនាន់មុន Galaxy A34 ឌីស្សាញបែបតំណក់ទឹក។ ជាមួយនិងរូបរាងស្មាតហ្វូននេះ គឺមានការឌីស្សាញជាមួយភាពទំនើបកម្មជាងមុន។ ស្មាតហ្វូននេះ មានការបំពាក់នូវបច្ចេកវិទ្យាការពារជំរាបទឹក និងធូលីកម្រិត IP67 rating ហើយនិងមានប្រព័ន្ធស្កែនម្រាមដៃផងដែរ។
យោងតាមរបាយការណ៌ខាងលើនេះ បាមបន្តបង្ហាញថា ស្មាតហ្វូននេះ មានទំហំ 61.7x78x8.2mm និងមានទម្ងន់ 209g។ ស្មាតហ្វូននេះនឹងមានប្រើប្រាស់នូវបន្ទះឈីប Exynos 1380 ហើយនិងមានរ៉េម 6GB និង 8GB រួមជាមួយនិងអង្គចងចាំ 128GB និង 256GB ហើយក៏មានរន្ធបន្ថែម microSD card ផងដែរ។ របាយការណ៌ខាងលើនេះបន្តថា ស្មាតហ្វូននេះ រត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកលើ One UI 6.1 ចេញពីប្រអប់តែម្តង។
Galaxy A35 នឹងមានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយមុខងារទប់លំនឹង OIS និងមានកម្រិត F1.8 aperture។ សម្រាប់គ្រាប់ទីពីរមានទំហំ 8MP ultrawide មានកម្រិត F2.2 aperture ខណៈដែលគ្រាប់ទីបីមានទំហំ 5MP macro camera ទ្រទ្រង់នូវកម្រិត F2.4 aperture។ ចំពោះកាមររ៉ាមុខ គឺមានទំហំ 13MP មានកម្រិត F2.2 aperture និងសមត្ថភាពអាចផលិតវីដេអូបានកម្រិត 4K ល្បឿន 30fps។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,000mAh នឹងមានការគាំទ្រនូវបច្ចេកវិទ្យាសាកល្បឿនលឿន ថែមទៀតផង។
