ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ការបែកធ្លាយនៅថ្ងៃនេះ បានបង្ហើបថា vivo X500 Series អាចនឹងបំពាក់នូវបន្ទះឈីប 2 ខុសគ្នា!

ដោយ

Penglin Chom

16 មីនា 2026 07:37 ព្រឹក

អាន 2 នាទី

Article image
ការបែកធ្លាយនៅថ្ងៃនេះ បានបង្ហើបថា vivo X500 Series អាចនឹងបំពាក់នូវបន្ទះឈីប 2 ខុសគ្នា!
តាមការបែកធ្លាយនៅថ្ងៃនេះ បានបង្ហើបថា ស្មាតហ្វូនលំដាប់ Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន vivo អាចនឹងមានកម្លាំងម៉ាស៊ីនខុសគ្នាផងដែរ ដោយការបែកធ្លាយថ្មីនេះបញ្ជាក់ថា នៅលើស្មាតហ្វូនជំនាន់ vivo X500 Series ថ្មីនេះ អាចនឹងមានបំពាក់នូវបន្ទះឈីប Flagship ចំនួន 2 ខុសគ្នាសម្រាប់ស្មាតហ្វូនប្រភេទ Standard និង Pro ដែលមានកម្រិតនៃកម្លាំងម៉ាស៊ីនខុសគ្នា។ សម្រាប់ឆ្នាំក្រុមហ៊ុននេះ អាចនឹងរំលងចោលនូវស្មាតហ្វូន vivo X400 series ដោយធ្វើការបញ្ចេញជំនាន់ថ្មី X500 បន្ទាប់ពីម៉ូដែលជំនាន់មុន X300 Series។

Article image
សូមជំរាបថា ស្មាតហ្វូន vivo X300 Series បានបង្ហាញខ្លួនកាលពីខែតុលាឆ្នាំ 2025 ដែលប្រើប្រាស់នូវបន្ទះឈីបដូចគ្នាសម្រាប់ម៉ូឌែលទាំង 2 នេះ។ ទៅលើស្មាតហ្វូន X300 និង X300 Pro នេះ គឺមានការប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9500 ហើយសមត្ថភាពនៃកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះ គឺមិនខុសគ្នាទេ។ ប៉ុន្តែសម្រាប់ឆ្នាំនេះអាចខុសគ្នា ដោយនៅក្នុងការបែកធ្លាយចុងក្រោយបំផុតនេះ បានអះអាងថា ក្រុមហ៊ុន MediaTek បានត្រៀមបញ្ចេញនូវបន្ទះឈីប Flagship Dimensity ចំនួន 2 សម្រាប់ឆ្នាំ 2026នេះគឺ Dimensity 9600 និង Dimensity 9600 Pro។

ប្រភពខាងលើនេះ បន្តថា ក្រុមហ៊ុន Vivo អាចនឹងក្លាយជាម៉ាកយីហោមួយក្នុងចំណោមម៉ាកយីហោស្មាតហ្វូនជាច្រើនដែលនឹងប្រើប្រាស់នូវបន្ទះឈីបនេះ។ សម្រាប់ភាពខុសគ្នាជាក់ស្តែងនៃបន្ទះឈីបទាំងពីរនេះនៅមិនទាន់ច្បាស់នោះទេនៅក្នុងពេលនេះ ប៉ុន្តែសម្រាប់ Pro version នេះ អាចនឹងមានការបង្កើននូវសមត្ថភាពនៃ CPU និង GPU ខ្លាំងក្លាជាងមុន ហើយក៏មានការពង្រឹងនូវដំណើរការ AI និងប្រសិទ្ធិភាពកាន់តែប្រសើរ។ សូមជំរាបថា ក្រុមហ៊ុន Qualcomm ក៏ធ្វើការនៅលើបន្ទះឈីបថ្មីផងដែរនោះគឺ Snapdragon 8 Elite Gen 6។

Article image
ក្រៅពីបន្ទះឈីបនេះ ក៏មានការទម្លាយអំពីថាមពលថ្មរបស់ស្មាតហ្វូនជំនាន់ថ្មីទាំងនេះផងដែរ។ របាយការណ៍ជាច្រើនមុននេះបញ្ជាក់ថា ស្មាតហ្វូន vivo X500 Series នេះ អាចនឹងបំពាក់ថាមពលថ្មដល់ទៅ 7,000mAh ។ សម្រាប់ព័ត៌មានលម្អិតនៃការប្រកាសជាផ្លូវការនៅមិនទាន់បញ្ជាក់នៅឡើយទេ។ ស្មាតហ្វូនជំនាន់ថ្មី vivo X500 នេះ អាចនឹងបង្ហាញខ្លួននៅក្នុងពេលមួយនៅចុងឆ្នាំ 2026 នេះហើយ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ការបែកធ្លាយនៅថ្ងៃនេះ បានបង្ហើបថា vivo X500 Series អាចនឹងបំពាក់នូវបន្ទះឈីប 2 ខុសគ្នា!