
Snapdragon 8 Gen 4 នឹងក្លាយជាបន្ទះឈីបដ៏ខ្លាំងក្លានៅក្នុងទីផ្សារស្មាតហ្វូនថ្នាក់ប្រណិតៗជាច្រើន ហើយឈីបនេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S25 Ultra ផងដែរ។ បន្ទះឈីបថ្មីនេះ នឹងមានការបំពាក់នូវ CPU Cores របស់ក្រុមហ៊ុន Qualcomm ដែលមានឈ្មោះហៅថា Oryon ដែលមានការបង្កើនទៅលើសមត្ថភាពខ្លាំងក្លា។ បើតាមការបែកធ្លាយថ្មីមួយនៅថ្ងៃនេះ គឺបានបង្ហាញពីលក្ខណៈសម្បត្តិរបស់បន្ទះឈីប Snapdragon 8 Gen 4 នេះហើយថែមទាំងជួយយើងបានដឹងអំពីសមត្ថភាពដ៏ខ្លាំងក្លារបស់ស្មាតហ្វូន Galaxy S25 Ultra ទៀតផង។
បន្ទះឈីប Snapdragon 8 Gen 4 នេះ អាចនឹងមាន 2 ប្រភេទនោះគឺ SM8750 (Standard) និង SM8750P (Performance)។ តាមការទម្លាយចេញពី SmartPrix ក៏មានការទម្លាយអំពីមុខងារ និងលក្ខណៈសម្បត្តិរបស់បន្ទះឈីប Snapdragon 8 Gen 4 ផងដែរ។ បន្ទះឈីបនេះប្រើប្រាស់នូវដំណើរការ 3nm ជាប្រភេទ Octa-Core CPU ដែលភ្ជាប់ជាមួយ 2x high-performance cores 4GHz និង 6x power-efficient cores 2.8GHz។ បើតាមការទម្លាយមុនខនេះបានអោយដឹងថា បន្ទះឈីបនេះ មានល្បឿនលឿនជាងមុនដល់ទៅ 35% នៅក្នុងការតេស្ត Single-Core និងល្បឿនលឿនជាងមុន 30% នៅក្នុងការតេស្ត multi-core ។
បន្ទះឈីប Snapdragon 8 Gen 4 នេះ នឹងមានបំពាក់នូវក្រាហ្វិកកាត Adreno 830 GPU ដែលនឹងក្លាយជា GPU ដ៏លឿនបំផុតរបស់ក្រុមហ៊ុន Qualcomm ហើយក៏ជា។ បន្ទះឈីបថ្មីរបស់ Qualcomm ដែលមានបំពាក់នូវ Spectra 8 series image signal processor (ISP) ដើម្បីគ្រប់គ្រងទៅលើផ្នែកកាមេរ៉ាផងដែរ។ ក្រុមហ៊ុន Qualcomm បានអះអាងថា ISP នេះ គឺផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យនៃការថតរូបភាព និងវីដេអូថែមទៀត។ Adreno 8 series VPU នេះ គឺមានសមត្ថភាពអាចថតវីដេអូ 4K video decoding និង encoding។ Adreno DPU នៅក្នុង Snapdragon 8 Gen 4 នេះ ទ្រទ្រង់នូវ 4K resolution ផងដែរ។

សម្រាប់ Low-Power AI subsystem នៅក្នុងបន្ទះឈីប Snapdragon 8 Gen 4 នេះ គឺមាន dedicated DSP និង eNPU សម្រាប់ប្រើប្រាស់នៅលើ always-on audio, cameras, sensors និង contextual data streams សម្រាប់មុខងារកម្រិតខ្ពស់ជាច្រើនផងដែរ។ សម្រាប់ NPU នេះ ក៏មានដំណើរការនូវ AI និង Generative AI ផងដែរ។ បន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Qualcomm នេះគឺមាន 5G modem ដែលទ្រទ្រង់ទៅលើ mmWave និង sub-6GHz 5G networks ថែមទៀត។ បន្ទះឈីបនេះគឺមាន Wi-Fi 7, Bluetooth 5.4 និង UWB។ បន្ទះឈីប Snapdragon 8 Gen 4 ទ្រទ្រង់បានជាមួយរ៉េម LPDDR5X DRAM និង UFS 4.0។
បន្ទះឈីប Snapdragon 8 Gen 4 នេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S25 Ultra នេះ។ បន្ទះឈីបនេះ អាចនឹងប្រើប្រាស់ជាមួយនឹងរ៉េមទំហំ 16GB និង 256GB/512GB/1TB ហើយនិងមានល្បឿនលឿនជាងមុន 30%-35% នៃ CPU performance ខណៈពេលដែល GPU ក៏មានការ upgrade និងទ្រទ្រង់ទៅលើ AI-powered frame generationនៅក្នុងការលេងហ្គេមជាច្រើននៅក្នុងកម្រិត frame rates ផងដែរ។ សម្រាប់ស្មាតហ្វូន Galaxy S25 និង Galaxy S25+ ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4 គឺនឹងមានលក់នៅក្នុងប្រទេសចិន កាណាដា និងសហរដ្ឋអាមេរិក។ សម្រាប់ប្រទេសជាច្រើនទៀតអាចនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2500៕
