ស្វែងរកពួកយើង:

ការប្រកាសចេញ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Slim ត្រូវគេទម្លាយថា អាចនឹងពន្យាពេល

ដោយ

Koun Jab Luffy

11 វិច្ឆិកា 2024 08:02 ព្រឹក

អាន 2 នាទី

Article image
ឆ្នាំ 2024 នេះ អាចនឹងក្លាយជាឆ្នាំដែលគួរអោយចាប់អារម្មណ៍បំផុតសម្រាប់អ្នកគាំទ្ររបស់ក្រុមហ៊ុន Samsung ប៉ុន្តែមិនទាន់បញ្ចប់នៅត្រឹមឆ្នាំនេះទេ ដោយថ្មីៗនេះ យើងបានទទួលនូវដំណឹងដ៏គួរអោយចាប់អារម្មណ៍ថា ក្រុមហ៊ុន Samsung អាចនឹងមានគម្រោងផែនការថ្មីទៀតនៅឆ្នាំក្រោយនេះ។ ដូចអ្វីដែលអ្នកបានលឺ ក្រុមហ៊ុន Samsung កំពុងតែអភិវឌ្ឍទៅលើស្មាតហ្វូន “Galaxy S25 Slim”។ មានពាក្យចចាមអារ៉ាមថ្មីមួយក៏បង្ហាញអំពីការប្រកាសបង្ហាញខ្លួនរបស់ស្មាតហ្វូននេះផងដែរ។
ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Slim នេះ អាចនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅក្នុងបន្ទប់អភិវឌ្ឍន៍របស់ក្រុមហ៊ុន Samsung ។ សូមជំរាបថា រឿងនេះ គឺមានពាក្យចចាមអារ៉ាមប្រហែលជា 1 សប្តាហ៍ហើយ ដោយលក្ខណៈសម្បតិ្តស្មាតហ្វូននេះ ក៏មានការបង្ហាញខ្លួននៅលើប្រព័ន្ធ IMEI database កាលពីម្សិលមិញនេះផងដែរ។ ដូច្នេះសម្រាប់ហ្វេនៗដែលមានបំណងចង់ទិញស្មាតហ្វូន Galaxy S25 Slim នៅដើមឆ្នាំក្រោយនេះ អ្នកប្រហែលជាត្រូវរង់ចាំសិន។
Article image
បើតាមការបញ្ជាក់ចេញពី @MaxJmb បានអោយដឹងថា ស្មាតហ្វូន Galaxy S25 Slim នឹងមិនទាន់បង្ហាញខ្លួនជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series នោះទេ។ ក្រុមហ៊ុន Samsung នឹងបង្ហាញនូវស្មាតហ្វូន Galaxy S25, S25+ និង  S25 Ultra នៅដើមឆ្នាំក្រោយនេះ ប៉ុន្តែស្មាតហ្វូន  Slim version អាចនឹងបង្ហាញខ្លួននៅចុងឆ្នាំក្រោយនេះ។ Max Jambor បាននិយាយថា ស្មាតហ្វូន  Galaxy S25 Slim នឹងមិនទាន់ជំនួសស្មាតហ្វូន Fan Edition នោះទេ។
Article image
សូមជំរាបថា ពាក្យចចាមចុងក្រោនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងមានការបង្ហាញនូវស្មាតហ្វូន Galaxy S25 versions ប្រហែលជា 5 ម៉ូដែលនៅឆ្នាំក្រោយនេះ។ សម្រាប់ឆ្នាំ 2025 ខាងមុខនេះ អាចនឹងក្លាយជាឆ្នាំសម្រាប់វត្តមានរបស់ស្មាតហ្វូន Galaxy S series។ ស្មាតហ្វូន Galaxy S25 Slim នឹងមានកាមេរ៉ា Ultra-grade 200MP ដ៏ខ្លាំងក្លាថែមទៀតផង៕
Article image
ការប្រកាសចេញ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Slim ត្រូវគេទម្លាយថា អាចនឹងពន្យាពេល