ស្វែងរកពួកយើង:

ការប្រៀបធៀបថាមពលថ្ម iPhone 16 Series ជាមួយនិង iPhone 15 Series

ដោយ

Koun Jab Luffy

11 កញ្ញា 2024 08:52 ព្រឹក

អាន 2 នាទី

Article image
ជាមួយនិងវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី iPhone 16 Series នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Apple បានតម្លើងនូវទំហំថាមពលថ្មនៅលើគ្រប់ម៉ូដែលទាំងអស់នៃម៉ូដែលថ្មីនេះ។ ប្រៀបធៀបជាមួយនិងថាមពលថ្មនៅលើជំនាន់មុន iPhone 15 Series ត្រូវបានគេបញ្ជាក់ថា ថាមពលថ្មស្មាតហ្វូនជំនាន់ថ្មី iPhone 16 Series នេះ មានសមត្ថភាពខ្ពស់ជាង ចន្លោះចាប់ពី 2 ម៉ោង ទៅ 4 ម៉ោង អាស្រ័យលើម៉ូដែលនីមួយៗ។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថាថាមពលថ្ម iPhone 16 Pro Series ទស្សនាវីដេអូ និងស្តាប់តន្រ្តីបានយូរជាងមុនផងដែរ។
ខាងក្រោមនេះគឺជាតារាងដែលបញ្ជាក់ពីពេលវេលានៃការធ្វើតេស្តថាមពលថ្មដែលមាននៅលើ iPhone 16 Series និង iPhone 15 Series៖ .
-iPhone 16 - អាចចាក់វីដេអូបាន 22 ម៉ោង និងអាចទស្សនា Streaming Video បានចំនួន 18 ម៉ោង និងស្តាប់តន្រ្តីបានចំនួន 80 ម៉ោង
-iPhone 16 Plus - អាចចាក់វីដេអូបាន 27 ម៉ោង, និងអាចទស្សនា Streaming Video បានចំនួន 24 ម៉ោង និងស្តាប់តន្រ្តីបានចំនួន 100 ម៉ោង
-iPhone 16 Pro - អាចចាក់វីដេអូបាន 27 ម៉ោង, និងអាចទស្សនា Streaming Video បានចំនួន 22 ម៉ោង និងស្តាប់តន្រ្តីបានចំនួន 85 ម៉ោង
-iPhone 16 Pro Max - អាចចាក់វីដេអូបាន 33 ម៉ោង, និងអាចទស្សនា Streaming Video បានចំនួន 29 ម៉ោង និងស្តាប់តន្រ្តីបានចំនួន 105 ម៉ោង.
Article image
-iPhone 15 - អាចចាក់វីដេអូបាន 20 ម៉ោង, និងអាចទស្សនា Streaming Video បានចំនួន 16 ម៉ោង និងស្តាប់តន្រ្តីបានចំនួន 80 ម៉ោង
-iPhone 15 Plus - អាចចាក់វីដេអូបាន 26 ម៉ោង, និងអាចទស្សនា Streaming Video បានចំនួន 20 ម៉ោង និងស្តាប់តន្រ្តីបានចំនួន 100 ម៉ោង
-iPhone 15 Pro - អាចចាក់វីដេអូបាន 23 ម៉ោង, និងអាចទស្សនា Streaming Video បានចំនួន 20 ម៉ោង និងស្តាប់តន្រ្តីបានចំនួន 75 ម៉ោង
-iPhone 15 Pro Max - អាចចាក់វីដេអូបាន 29 ម៉ោង, និងអាចទស្សនា Streaming Video បានចំនួន 25 ម៉ោង និងស្តាប់តន្រ្តីបានចំនួន 95 ម៉ោង
Article image
បន្ថែមពីនេះសម្រាប់វត្តមាន iPhone 16 Series ក៏មានការទ្រទ្រង់បានជាមួយនិងបច្ចេកវិទ្យសាកល្បឿនលើន 25W MagSafe charging ផងដែរ។ ហើយជាមួយគ្នានេះ សម្រាប់ការសាកឥតខ្សែនៅលើ iPhone 16 ត្រូវបានគេបញ្ជាក់ថា ក៏នឹងមានសមត្ថភាពខ្ពស់ជាងមុនផងដែរ ដោយសារត្រឹម 30 នាទី គឺទទួលបានដល់ទៅ 50%។ សម្រាប់ Qi2 charging ក៏មានការទ្រទ្រង់ជាមួយនិងស្មាតហ្វូននេះផងដែរ តែអាចធ្វើបានកម្លាំង 15W ប៉ុណ្ណោះ។