ស្វែងរកពួកយើង:

ការផលិតទ្រង់ទ្រាយធំទៅលើអេក្រង់ iPhone 16 បានចាប់ផ្តើមហើយ ដោយឆ្នាំនេះ នឹងមានចំនួនច្រើនជាងឆ្នាំមុនទៀតផង

ដោយ

Koun Jab Luffy

11 សីហា 2024 11:33 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមរបាយការណ៍ចេញពី ETNews នៅពេលនេះ បានបញ្ជាក់ថា អ្នកផ្គត់ផ្គង់ជាច្រើនរបស់ក្រុមហ៊ុន Apple បានបង្កើនទៅលើការផលិតទ្រង់ទ្រាយធំទៅលើអេក្រង់ OLED សម្រាប់ស្មាតហ្វូន iPhone 16 ហើយ ខណៈដែលការប្រកាសជាផ្លូវការទៅលើស្មាតហ្វូននេះ នឹងមកដល់នៅក្នុងខែកញ្ញា ខាងមុខនេះ។ ។ ទាំងក្រុមហ៊ុន Samsung Display និង LG Displayបានចាប់ផ្តើមការផលិតដំបូងទៅលើអេក្រង់ iPhone 16 OLED panels នៅក្នុងខែមិថុនា ហើយកាលពីខែមុននេះក៏មានការបង្កើនការផលិតខ្ពស់ផងដែរ។
សម្រាប់ការនាំចេញ iPhone 16 របស់ Apple សម្រាប់ឆ្នាំនេះ គឺមានចំនួនប្រហែលជាជាង 90 លានសន្លឹក ដែលចំនួននៃការផលិតអេក្រង់ OLED គឺមានចំនួនខ្ពស់ជាង 30% ដែលសរុបប្រហែលជា 120 លានសន្លឹក។ ប្រភពខាងលើនេះ បន្តថា នៅចុងឆ្នាំនេះ ក្រុមហ៊ុន Samsung Display នឹងផ្គត់ផ្គង់នូវអេក្រង់ OLED Panels ចំនួន 80 លានសន្លឹក ខណៈពេលដែលក្រុមហ៊ុន LG Display នឹងផ្គត់ផ្គង់ចំនួន 43 លានសន្លឹក។
ក្រុមហ៊ុនទាំងពីរ ក៏នឹងបង្កើនការផលិតដើម្បីអោយទាន់ទៅតាមផែនការដែលបានគ្រោងទុក និងគោលដៅផងដែរ។ អេក្រង់របស់ក្រុមហ៊ុនទាំងពីរនេះ នឹងបន្តបញ្ជូនទៅកាន់រោងចក្រជាច្រើនរបស់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ Apple និងតម្លើងអោយរួចរាល់មុនការដឹកចេញ។ ក្រុមហ៊ុន Apple នឹងបង្ហាញនូវម៉ូដែលថ្មីនេះនៅក្នុងពាក់កណ្តាលខែកញ្ញានេះ នោះគឺថ្ងៃអង្គារទី 10 ខែកញ្ញា។
សូមជំរាបថា iPhone 16‌, iPhone 16‌ Plus, iPhone 16 Pro និង iPhone 16 Pro Max មើលទៅមានភាពស្រដៀងគ្នាទៅនឹង iPhone 15 ប៉ុន្តែក្រុមហ៊ុន Apple អាចនឹងបន្តក្នុងការបង្កើនទំហំអេក្រង់របស់ iPhone 16 Pro និងiPhone 16 Pro Max ។  iPhone 16 Pro នឹងមានអេក្រង់ 6.3-អ៊ីង ខណៈដែលម៉ូដែលមុន 6.1 អ៊ីង។ ចំពោះម៉ូដែល iPhone 16 Pro Max អាចនឹងមានអេក្រង់ទំហំ 6.9-អ៊ីង មានទំហំធំជាងម៉ូដែលមុន 6.7 អ៊ីង។
Article image
សម្រាប់អេក្រង់របស់ iPhone 16 គឺមិនប្រែប្រួលនោះទេ គឺមានទំហំ 6.1 អ៊ីង ខណៈពេលដែល iPhone 16 Plus នឹងមានអេក្រង់ទំហំ 6.7-អ៊ីង។ សម្រាប់មុខងារថ្មីៗជាច្រើនទៀតទៅលើស្មាតហ្វូន iPhone 16 នេះ គឺអាចនឹងមានប៊ូតុង "Capture" នៅក្នុងការថតរូបភាព និងវីដេអូនៅក្នុង Landscape Mode, បន្ទះឈីប A-Series, ការអាប់ដេតកាមេរ៉ា WiFi 7 និងម៉ូឌឹម 5G ជាដើម៕
ការផលិតទ្រង់ទ្រាយធំទៅលើអេក្រង់ iPhone 16 បានចាប់ផ្តើមហើយ ដោយឆ្នាំនេះ នឹងមានចំនួនច្រើនជាងឆ្នាំមុនទៀតផង