
គិតត្រឹមថ្ងៃនៅមិនដល់មួយសប្តាហ៌ទៀតទេ គឺនឹងដល់ពេលប្រារព្ធព្រឹត្តិការណ៌ next Galaxy Unpacked event របស់ Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងហើយ។ តាមសេចក្តីរាយការណ៌កន្លងមក បានអោយដឹងថា នៅក្នុងព្រឹតិ្តការណ៌សប្តាហ៌ក្រោយនេះ ក្រុមហ៊ុន Samsung នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនចំនួន 2 ម៉ូដែល ហើយនិងមានផលិតផលថ្មីៗមួយចំនួនទៀតរួមមានដូចជា wireless earbuds ចំនួន 2 ម៉ូដែល, នាឡិកា smartwatches ចំនួន 2 ម៉ូដែល និង smart fitness tracking ring មួយផងដែរ។
នៅថ្ងៃនេះ មានការបញ្ជាក់ថា ព្រឹត្តិការណ៌ Next Galaxy Unpacked event គឺបាននឹងកំពុងតែធ្វើការផ្សព្វផ្សាយនៅតាមអគារ និងផ្ទាំងប៉ាណូធំៗជាច្រើននៅជុំវិញពិភពលោក។ បើមើលទៅលើការផ្សព្វផ្សាយនេះឃើញថា Samsung នឹងមានរៀបចំនូវព្រឹត្តិការណ៌ next Galaxy Unpacked event របស់ខ្លួននៅថ្ងៃទី 10 ខែកក្កដា 2024 នៅទីក្រុងប៉ារីសប្រទេសបារំាង គឺនៅមុនប៉ុន្មានថ្ងៃនៃព្រឹត្តិការណ៌កីឡាអូឡាំពិ Paris 2024 Olympics។

ក្រុមហ៊ុន Samsung ត្រូវបានគេបញ្ជាក់ថា នឹងមានការបង្ហាញចេញនូវ Galaxy Buds 3, Galaxy Buds 3 Pro, Galaxy Watch 7, Galaxy Watch Ultra, Galaxy Z Flip 6 និង Galaxy Z Fold 6។ នៅក្នុងកម្មវិធិនេះ ក្រុមហ៊ុននេះ ក៏អាចនឹងមានការប្រកាសចេញនូវមុខងារ AI ផងដែរ នេះបើមើលទៅតាមសារសសេរថា ‘Galaxy AI is Here' នៅលើផ្ទាំងផ្សព្វផ្សាយតាមរយៈ Giant Digital Advertising Billboards នេះ។

បើតាមការបញ្ជាក់ពីប្រភពខាងលើនេះបានបន្តថា ផ្ទាំងផ្សព្វផ្សាយធំៗរបស់ក្រុមហ៊ុន Samsung នេះ គឺបានចាប់ផ្តើមយុទ្ធការតាំងតែពីថ្ងៃទី 26 មិថុណា 2024 ម្លេះ ដោយមានការបង្ហាញនៅតាមទីតាំងល្បីៗមួយចំនូនរួមមានដូចជា ទីក្រុង Bangkok, Brasília, Dubai, Ho Chi Minh City, London, Madrid, New York, Seoul, Tokyo និង Warsaw ជាដើម។ នៅក្នុងផ្ទាំងផ្សព្វផសាយនោះ គឺមានការបង្ហាញពីរូបភាពមួយ ដែលមានការឆ្លាស់គ្នារវាយ Eiffel Tower និង four-star Galaxy AI logo។ ដូចអ្វីដែលយងគ្រប់គ្នាបានឃើញនៅតាមទីក្រុងនានាអញ្ចឹងដែរ។

