ស្វែងរកពួកយើង:

ការលក់កំពូលស្មាតហ្វូន Galaxy S25 Ultra មានចំនួន 9.64 លានគ្រឿង គិតត្រឹមខែមិថុនានេះ

ដោយ

Koun Jab Luffy

08 សីហា 2025 09:02 ព្រឹក

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ បានអោយដឹងថា ការលក់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series ឆ្នាំនេះ គឺពិតជាខ្លាំងជាងមុនប្រៀបធៀបជាមួយនិងស្មាតហ្វូន Galaxy S24 series កាលពីឆ្នាំមុន។ ព័ត៌មានថ្មីនេះត្រូវបានចែកចាយដោយ Ice Universe ដោយបានបង្ហាញពីចំនួននៃការលក់ស្មាតហ្វូនទាំង 2 ម៉ូដែលនេះ ចាប់តាំងពីថ្ងៃប្រកាសលក់ជាលើកដំបូង រហូតដល់ដំណាច់ខែមិថុនាកន្លងទៅនេះ។
សម្រាប់ទិន្នន័យសរុបនៃការលក់ស្មាតរហ្វូនជំនាន់ថ្មីនៃត្រកូល Galaxy S25 Series ទាំង 4 ម៉ូដែលនេះ គឺមានចំនួន 20.22 លានគ្រឿងដែលកើនឡើងជាងម៉ូដែលមុន Galaxy S24 Series គឺមានចំនួនត្រឹមតែ 18.02 លានគ្រឿងប៉ុណ្ណោះ។ តួរលេខាងលើនេះ គឺមានកំណើន 12.2%។ មានការបញ្ជាក់ថា សម្រាប់ការលក់ទៅលើ Galaxy S25 Edge ដែលប្រកាសចេញកាលពីខែឧសភាកន្លងទៅនេះ គឺមានចំនួន 650,000 គ្រឿង។ សម្រាប់ម៉ូដែល S25+ គឺលក់បានចំនួន 1.67 លានគ្រឿង។ ក្រឡេកមកមើល Galaxy S25 វិញ គឺមានការលក់កើនឡើងជាងមុន 11.6%។
Article image
យោងតាមពាក្យចចាមអារ៉ាមនាពេលកន្លងមក ក្រុមហ៊ុន Samsung មានគោលដៅថ្មីនៅសម្រាប់ការបង្ហាញចេញនូវម៉ូដែលថ្មី Galaxy S26 Pro ផងដែរ ដោយម៉ូដែនេះ អាចនឹងមានការលក់ដាច់សម្រាប់ឆ្នាំថ្មីនេះផងដែរ។ និយាយពី Samsung Galaxy S25+ វិញ គឺមានការកើនឡើង 7.5% ប្រៀបធៀបជាមួយនិងម៉ូដែលមុន។ ចំពោះស្មាតហ្វូន Samsung Galaxy S25 Ultra ដែលជាម៉ូដែលធំជាងគេវិញ គឺមានការកើនឡើងដល់ទៅ 7.1% ដែលជាចំនួនខ្ពស់មែនទែនសម្រាប់ឆ្នាំនេះ។ សម្រាប់ការលក់ S25 Ultra គឺមានចំនួន 9.64 លានគ្រឿង ដែលច្រើនជាង S25 និង S25+ បូកចូលគ្នាលក់បានត្រឹមតែ 9.92 លានគ្រឿងប៉ុណ្ណោះ។
ការលក់កំពូលស្មាតហ្វូន Galaxy S25 Ultra មានចំនួន 9.64 លានគ្រឿង គិតត្រឹមខែមិថុនានេះ