ស្វែងរកពួកយើង:

ការលក់ដំបូង realme Neo7 ត្រឹម 5 នាទីបានលើសម៉ូដែលមុនលក់ពេញមួយថ្ងៃ!

ដោយ

Koun Jab Luffy

17 ធ្នូ 2024 02:35 រសៀល

អាន 2 នាទី

Article image
កាលពីសប្តាហ៌មុននេះ ក្រុមហ៊ុន realme បានធ្វើការប្រកាសសម្ពោធជាផ្លូវការណ៌ទៅលើស្មាតហ្វូនជំនាន់ថ្មី Neo7 នៅលើទីផ្សារ។ នៅថ្ងៃនេះ ក្រុមហ៊ុននេះ បានប្រកាសដាក់លក់ជាលើកដំបូងទៅលើស្មាតហ្វូនថ្មីនេះ ហើយក្រុមហ៊ុននេះ ក៏បានបញ្ជាក់ភ្លាមៗដែរ ដោយនិយាយថា តម្រូវការទៅលើស្មាតហ្វូនម៉ូដែលថ្មីនេះ គឺពិតជាមានចំនួនច្រើន ដោយត្រឹមតែរយៈពេល 5 នាទីប៉ុណ្ណោះ ចំនួននៃការទិញស្មាតហ្វូននេះ គឺច្រើនជាងចំនួនលក់ដំបូងទៅលើ realme GT Neo6 ពេញមួយថ្ងៃថែមទៀតផង។
សូមជំរាបថា realme Neo7 គឺដំណើរការនៅលើបន្ទះឈីប Dimensity 9300+ នឹងមានថ្មទំហំធំដល់ទៅ 7,000mAh ធំជាងម៉ូដែលមុនៗ ហើយនឹងត្រូវបានក្រុមហ៊ុននេះដាក់លក់ជាមួយតម្លៃ CNY2,199 យ៉ន់ ដែលប្រហាក់ប្រហែលត្រឹមតែ $300 ប៉ុណ្ណោះ។
Article image
ស្មាតហ្វូន Neo7 មានអេក្រង់ទំហំ 6.78 អ៊ីង LTPO OLED ល្បឿន 120Hz variable refresh rate។ ក្រុមហ៊ុន realme បានបញ្ជាក់ថា អេក្រង់ស្មាតហ្វូននេះមានពន្លឺ 6,000 nits peak brightness។ ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50MP Sony IMX882 និងគ្រាប់ទីពីរ 8MP ultrawide shooter។ ស្មាតហ្វូន Neo7 នេះ ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនៅលើទីផ្សារសកលផងដែរ។