ស្វែងរកពួកយើង:

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ

Koun Jab Luffy

19 មេសា 2024 08:56 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែបង្ហាញនូវស្មាតហ្វូន Pura 70 Series នៅក្នុងគម្រោង Pioneer Plan។ បន្ទាប់មក ក្រុមហ៊ុននេះ ក៏បានលក់ស្មាតហ្វូន Ultra និង Pro អស់រលីងតែម្តងក្នុងពេលដ៏ខ្លី។ មានការទម្លាយថា ការលក់លើកទី 1 ទៅលើស្មាតហ្វូនម៉ូដែល Top-end នេះ គឺអស់ពីស្តុកក្នុងពេលមិនដល់ 1 នាទីនោះទេ។
ក្រុមហ៊ុន Huawei ទើបតែប្រកាសអំពីគម្រោង Pioneer Program ទៅលើស្មាតហ្វូន Pura 70 Series ហើយស្មាតហ្វូន Ultra និង Pro នឹងលក់នៅលើហាងផ្លូវការជាច្រើនរបស់ខ្លួន។ បន្ទាប់មក ក្រុមហ៊ុននេះ នឹងដាក់លក់ស្មាតហ្វូននេះ នៅលើវេបសាយផ្លូវការរបស់ខ្លួន រួមទាំងផ្សារទំនើប Mall ផងដែរ។
Article image
ដោយសារតែតម្រូវការរបស់អ្នកប្រើប្រាស់ទៅលើស្មាតហ្វូន Huawei Pura 70 Ultra និង Pro មានការកើនឡើងខ្ពស់ បានជុំរុញអោយការលក់លើកទី 1 ទៅលើស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ពីស្តុកភ្លាមៗ។ សម្រាប់ហាង Offline របស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសចិន គឺពោរពេញដោយមនុស្សជាច្រើនដែលរង់ចាំចង់ទិញ និងប្រើប្រាស់ទៅលើស្មាតហ្វូន Pura 70 នេះ។ ស្មាតហ្វូន Pura 70 Ultra និង Pro អាចរកទិញបានទាំង online និង offline រួមជាមួយនឹងហាងលក់ VMall ផងដែរ។ នៅលើហាង JD.com ក៏មានដាក់លក់ស្មាតហ្វូននេះផងដែរ។
Article image
ជាមួយនិងវត្តមានស្មាតហ្វូន Huawei Pura 70 Series នៅក្នុងពេលនេះ ត្រូវបានគេព្យាករណ៌ថា នឹងក្លាយជាគូប្រជែងដ៏ធំសម្រាប់ដៃគូជាច្រើនរបស់ខ្លួន។ នៅក្នុងព្រឹត្តិការណ៌ TechInsights ថ្មីៗនេះ លោកប្រធានជាន់ខ្ពស់ផ្នែកសេវាកម្មយុទ្ធសាស្រ្តស្មាតហ្វូន (Wireless Smartphone Strategic Services) បានមានប្រសាសន៍ថា ស្មាតហ្វូនជំនាន់ថ្មី Pura 70 Series នឹងបន្តក្លាយជា ថាមពលរបស់ក្រុមហ៊ុន Huawei និងជ័យជំនះបន្តពីស្មាតហ្វូន Mate 60។ ប្រសិនបើតម្លៃ និងការផលិតស្មាតហ្វូននេះ មិនមែនជាបញ្ហាទេនោះ ស្មាតហ្វូន Pura 70 អាចនឹងលក់បានលើសពី 10 លានគ្រឿងនៅក្នុងឆ្នាំនេះ៕
Article image