ស្វែងរកពួកយើង:

Loading Ad...

ការលក់ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Series បានច្រើនជាង 6 លានគ្រឿងហើយ គិតមកទល់ពេលនេះ

ដោយ

ជុំ ប៉េងលីន

26 ឧសភា 2026 07:17 ព្រឹក

អាន 2 នាទី

Article image
គិតមកទល់ពេលនេះការលក់ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Series បានច្រើនជាង 6 លានគ្រឿងហើយ
ស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 series បានឈានដល់ដំណាក់កាលនៃការលក់ថ្មីមួយទៀតគឺរហូតដល់ទៅ 6 លានគ្រឿង។ ស្មាតហ្វូន Flagship ពេលនេះក៏ទទួលបាននូវការនាំចេញនៅក្នុងកម្រិតថ្មីមួយទៀតនោះគឺចំនួននៃស្មាតហ្វូននេះគឺច្រើនជាង 6 លានគ្រឿង។ អ្នកវិភាគទីផ្សារ @RDObservation បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei លក់ស្មាតហ្វូន Mate 80បានច្រើនជាង 6 លានគ្រឿងមកទល់ពេលនេះ។ តួរលេខជាក់លាក់គឺចំនួន 6.0935 លានគ្រឿង ហើយវានឹងបន្តកើនឡើងជាបន្តទៀត។

Article image
បើទោះបីជាមានវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Enjoy 90 Pro Max និង Pura 90 Pro ដែលសុទ្ធសឹងតែជាស្មាតហ្វូនមានលក្ខណ់ពិសេសៗក៏ដោយនោះ ក៏កំពូលស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Series ថ្មីនេះនៅតែបន្តទទួលបានការចាប់ អារម្មណ៍ខ្លាំងនៅលើទីផ្សារ។ តាមការបញ្ជាក់នៅក្នុងទិន្នន័យខាងលើនេះ ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 series នេះគឺឈានដល់ទៅ 6 លានគ្រឿង គិតត្រឹមសម្រាប់សប្តាហ៍ទី 20 នេះ។ សូមជំរាបថា អ្វីដែលគួរអោយកត់សម្គាល់ថែមទៀតនោះ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺលក់បានចំនួន 5.9292 លានគ្រឿង នៅសប្តាហ៍ទី 19 នៅឆ្នាំ 2026 កន្លងទៅនេះ។

Article image
ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 នេះ នៅតែអង្រួនទីផ្សារស្មាតហ្វូនរបស់ចិនដោយសារតែការឌីស្សាញជាមួយនឹង កាមេរ៉ា Dual-Ring និងលក្ខណៈពិសេសជាច្រើនទៀត។ ជាមួយនឹងបន្ទះឈីប Kirin 9030 Pro ថាមពលថ្មទំហំ6000mAh និងអេក្រង់កម្រិតពន្លឺ 8000 nits peak brightness ក៏ធ្វើអោយស្មាតហ្វូននេះ មានភាពទាក់ទាញខ្លាំងផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Huawei ក៏បានបង្ហាញស្មាតហ្វូន Mate 80 Pro នៅក្នុងទីផ្សារសកលផងដែរ។ វត្តមានរបស់ស្មាតហ្វូនថ្មីនេះនឹងបង្កើនទៅលើចំនួននៃការលក់ស្មាតហ្វូនថ្មីនេះឈានទៅកាន់កម្រិតថ្មីមួយទៀត៕