
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys ថ្មីៗនេះ បានបញ្ចេញនូវរបាយការណ៍សម្រាប់ទីផ្សារស្មាតហ្វូនរបស់ខ្លួននៅក្នុងត្រីមាសទី 3 ឆ្នាំ 2019 នេះ។ ជាលទ្ធផល ក្រុមហ៊ុន Samsung នៅតែជាប់ចំណាត់ថ្នាក់លេខ 1 នៅក្នុងចំណែកទីផ្សារដល់ទៅ 35.7% ។ សម្រាប់ក្រុមហ៊ុន Huawei គឺជាប់ចំណាត់ថ្នាក់លេខរៀងទី 2 ដែលមានចំណែកទីផ្សារដល់ទៅ 22.2% ។ បន្ទាប់ពីការហាមប្រាមទៅលើក្រុមហ៊ុន Huawei ស្មាតហ្វូនម៉ូឌែលចុងក្រោយ flagship (Mate 30 series) របស់ក្រុមហ៊ុននេះ គឺមិនមានភ្ជាប់ជាមួយនឹងសេវាកម្ម Google Mobile Services នោះទេ។
ប៉ុន្តែទោះបីជាគ្មាន GSM ក៏ដោយ ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Huawei គឺមិននិយាយថាទេ នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបនោះទេ។ ក្រុមហ៊ុនចិនមួយនេះ នៅតែអាចធ្វើការនាំចេញស្មាតហ្វូនចំនួន 11.6 លានគ្រឿងសម្រាប់ត្រីមាសទី 3 ឆ្នាំ 2019 នេះ។ នេះមានន័យថា កាលពីត្រីមាសទី 3 ឆ្នាំ 2018 គឺមានការនាំចេញត្រឹមតែ 100,000 គ្រឿងប៉ុណ្ណោះ។ បន្ថែមពីនេះ ទៀតនោះ ក្រុមហ៊ុន Apple, Xiaomi និង HMD គឺជាប់ចំណាត់ថ្នាក់លេខ 3 លេខ 4 និងលេខ 5 រៀងគ្នាដែលមានចំណែកទីផ្សារ 18.6%, 10.5% និង 1.8%។

សម្រាប់ការនាំចេញស្មាតហ្វូនវិញនោះ ក្រុមហ៊ុន Samsung នាំចេញស្មាតហ្វូនបានចំនួន 18.7 លានគ្រឿង ក្រុមហ៊ុន Huawei នាំចេញបាន 11.6 លានគ្រឿង។ ក្រុមហ៊ុន Apple នាំចេញបាន 9.8 លានគ្រឿង ក្រុមហ៊ុន Xiaomi នាំចេញបាន 5.5 លានគ្រឿង និង HMD នាំចេញបាន 900,000 គ្រឿង។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ នៅក្នុងត្រីមាសទី 3 ឆ្នាំ 2019 នេះ អ៊ឺរ៉ុប គឺមានចំណែកទីផ្សារកើនឡើងខ្លាំងលឿនបំផុត។ វាមានការនាំចេញដែលកើនឡើងដល់ទៅ 8% បើធៀបទៅនឹងឆ្នាំមុននេះ។

សម្រាប់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ដូចជា Huawei Mate 30 series គឺនៅតែដាក់លក់នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបបើទោះបីជាវាមិនមានដំណើរការនូវសេវាកម្ម GMS ក៏ដោយ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ចុងក្រោយនេះចេញពី Canalys ការនាំចេញរបស់ក្រុមហ៊ុន Huawei នៅក្នុងអ៊ឺរ៉ុបគឺមានចំនួន 11.6 លានគ្រឿងសម្រាប់ត្រីមាសទី 3 នេះដែលមានការកើនឡើងជិត 36.5% ពីត្រីមាសទី 2។ ក្រុមហ៊ុន Canalys ចង្អុលបង្ហាញថា កំណើនរបស់ក្រុមហ៊ុន Huawei សម្រាប់ត្រីមាសទី 3 ឆ្នាំ 2019 នេះគឺនៅអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត។ ការនាំចេញនៅក្នុងតំបន់ទាំងនេះគឺមានការកើនឡើង 26% បើធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុននេះ ខណៈពេលដែលការនាំចេញនៅក្នុងអ៊ឺរ៉ុបខាងលិចមានការធ្លាក់ចុះ 17% ផងដែរ៕
