
យោងតាមរបាយការណ៍ចុងក្រោយបំផុតនេះ បានបញ្ជាក់ថា ការលក់ស្មាតហ្វូនរបស់ Honor នៅប្រទេសអារ៉ាប៊ីសាអូឌីត គឺទទួលបានជោគជ័យខ្លាំងមែនទែនសម្រាប់ឆ្នាំ 2025 នេះ។ គិតមកដល់ពេលនេះ ក្រុមហ៊ុននេះលក់ស្មាតហ្វូន Honor បានប្រហែលជា 2 លានគ្រឿងហើយនៅក្នុងប្រទេសនេះ ដែលនេះ គឺជាជោគជ័យនៃសមិទ្ធិផលដ៏ធំរបស់ក្រុមហ៊ុន Honor ។ ព័ត៌មាននេះត្រូវបានចែកចាយដោយលោក Wang Ban ដែលជាប្រធានផ្នែកសេវាកម្ម និងការលក់របស់ក្រុមហ៊ុន Honor ក៏បានចែករំលែកនូវព័ត៌មាននេះនៅលើទំព័របណ្តាញសង្គមផ្លូវការរបស់ក្រុមហ៊ុននេះផ្ទាល់តែម្តង។
នៅក្នុងឆ្នាំ 2025 នេះ ក្រុមហ៊ុន Honor បានប្រកាសចេញនូវផលិតផលស្មាតហ្វូនដ៏អស្ចារ្យជាច្រើន ដែលមានតាំងពីស្មាតហ្វូនលំដាប់ថវិការហូតដល់ស្មាតហ្វូនប្រណិត គ្រប់ម៉ូដែលស្មាតហ្វូនទាំងអស់នេះ គឺមានការបំពាក់នូវលក្ខណៈសម្បត្តិកម្រិតខ្ពស់ កាមេរ៉ាខ្លាំងក្លា មុខងារ AI ឆ្លាតវៃ និងថាមពលថ្មធំថែមទៀត។ ថ្មីៗនេះ ក្រុមហ៊ុននេះ ទើបតែបង្ហាញនូវស្មាតហ្វូន flagship WIN gaming series និងស្មាតហ្វូន Power 2 ដែលគ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី 5 ខែមករា ឆ្នាំ 2026 ខាងមុខនេះហើយ។

តាមការបញ្ជាក់នៅក្នុងព័ត៌មានផ្លូវការនេះ បានអោយដឹងថា ក្រុមហ៊ុន Honor ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងក្លានៅក្នុងមជ្ឈឹមបូព៌ានៅឆ្នាំនេះ។ ក្រុមហ៊ុននេះ បានលក់ស្មាតហ្វូនបានចំនួន 1.2 លានគ្រឿងនៅក្នុងត្រីមាសទី 1 ជាមួយនឹងចំណែកទីផ្សារចំនួន 10% និងកំណើនប្រចាំឆ្នាំដល់ទៅ 36% ។

សម្រាប់ត្រីមាសទី 2 នេះ មានការនាំចេញស្មាតហ្វូនចំនួន 1.3 លានគ្រឿងដែលមានកំនើន 95% ធៀបទៅនឹងឆ្នាំមុននេះ ដែលវាមានកំនើនកើនឡើងទ្វេរដងធៀបទៅនឹងត្រីមាសទី 1 ។ សម្រាប់ត្រីមាសទី ៣ នេះគឺបង្ហាញអំពីកំនើនដ៏ខ្លាំងក្លាធៀបទៅនឹងឆ្នាំមុននេះដល់ទៅ 128%។ នេះគឺជាតួរលេខខ្ពស់ បំផុតរបស់ក្រុមហ៊ុននេះ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Honor ក្លាយជាម៉ាកយីហោស្មាតហ្វូនដែលមានការរីកចម្រើនខ្លាំងបំផុតនៅក្នុងទីផ្សាររបស់មជ្ឈឹមបូព៌ា និងពិភពលោក៕
