
ការប្រកួតប្រជែងក្នុងការទទួលបាននូវឈ្មោះជាស្មាតហ្វូនល្អបំផុតនោះ បាននឹងកំពុងតែមានការកើនឡើងកំដៅរវាងស្មាតហ្វូន iPhone 17 និង Huawei Mate 80 ប៉ុន្តែសម្រាប់ចំនួននៃការលក់ចុងក្រោយបំផុតនោះ បានបង្ហាញនូវលទ្ធផលដ៏គួរអោយភ្ញាក់ផ្អើលផងដែរ។ នៅពេលនេះ ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Mate Series របស់ក្រុមហ៊ុន Huawei ទទួលបាននូវជោគជ័យថ្មីមួយទៀតហើយ។ បើតាមអ្នកទម្លាយបានបង្ហោះនៅលើ Weibo នោះ គឺមានការចែករំលែកនូវក្រាហ្វិកនៃការលក់ទៅលើទីផ្សារស្មាតហ្វូន Flagship ដោយស្មាតហ្វូន Huawei Mate 80 លក់បានច្រើនជាងស្មាតហ្វូន Apple iPhone 17។
សូមជំរាបថា ស្មាតហ្វូន iPhone 17 Series របស់ Apple ដែលបានដាក់លក់កន្លងមក គឺមានការប្រកួតប្រជែងដ៏ស្វិតស្វាញខ្លាំងមែនទែនជាមួយនិងក្រុមហ៊ុនម៉ាកយីហោជាច្រើនរបស់ចិន នេះគឺដោយសារតែការឌីស្សាញរូបរាងថ្មី និងកាមេរ៉ាដ៏អស្ចារ្យបំផុតនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុនអាមេរិកាំងទាំងនេះ។ ស្មាតហ្វូនទាំង 3 របស់ Apple មានដូចជា iPhone 17, iPhone 17 Pro និង Pro Max សុទ្ធតែមានការទាក់ទាញខ្លាំងនៅលើទីផ្សារដូចៗគ្នា។

ប៉ុន្តែបើមើលនៅក្នុងរបាយការណ៍នៃការលក់ចុងក្រោយនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Mate 80 Series គឺមានការលក់ច្រើនជាងស្មាតហ្វូន iPhone 17 Pro ហើយក៏បានក្លាយជាស្មាតហ្វូន Top 3 នៅលើទីផ្សារស្មាតហ្វូនរបស់ចិនផងដែរ។ ស្មាតហ្វូន Mate 80 Pro Max វិញជាប់ចំណាត់ថ្នាក់លេខ 20 ដែលយកឈ្នះទៅលើស្មាតហ្វូនស៊េរីថ្មី Vivo S30 និងស្មាតហ្វូនជាច្រើនទៀតផងដែរ។ ខាងក្រោមនេះ គឺជាស្មាតហ្វូនកំពូលទាំង 10 សម្រាប់សប្តាហ៍ទី 48 របស់ទីផ្សារប្រទេសចិន
1.Apple iPhone 17 Pro Max
2.Apple iPhone 17
3.Huawei Mate 80
4.Apple iPhone 17 Pro
5.Honor X70
6.Reno 15
7.Vivo Y50 2025
8.OPPO A5x
9.Honor 500
10.Vivo Y500 5G

គួរបញ្ជាក់ផងដែរ បើទោះបីជាមានការលេចចេញនូវរបាយការណ៌ខាងលើនេះ ក៏នៅមិនទាន់ច្បាស់នោះទេ អំពីព័ត៌មានលម្អិតនៃការលក់ចុងក្រោយបំផុតរបស់ស្មាតហ្វូនជំនាន់ថ្មី Mate 80 series នៅឡើទេ ដោយតួរលេខផ្លូវការណ៌ មិនទាន់មានការបង្ហាញ។ ប៉ន្តែ ប្រសិនបើនេះ គឺជាការពិតនោះ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងក្លាយជាស្មាតហ្វូនដែលលក់ដាច់បំផុតនៅលើទីផ្សារស្មាតហ្វូនរបស់ចិនក្នុងពេលឆាប់ៗខាងមុខនេះ៕
