ស្វែងរកពួកយើង:

ការលក់ Huawei Mate XTs ស្មាតហ្វូនបត់ 3 តង់ជំនាន់ទី 2 នឹងឈានដល់ 1 លានគ្រឿងឆាប់ៗនេះ

ដោយ

Koun Jab Luffy

09 កញ្ញា 2025 07:39 ព្រឹក

អាន 2 នាទី

Article image
Huawei Mate XTs ដែលជាស្មាតហ្វូនអេក្រងបត់បានស៊េរីថ្មីជំនាន់ទី 2 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន បានបង្ហាញ ខ្លួនជាផ្លូវការហើយ។ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ ត្រូវបានទទួលបានការពេញនិយមខ្លាំង ដែលការលក់ស្មាត ហ្វូននេះពិតជាអស្ចារ្យបំផុត។ យោងតាមការបែកធ្លាយថ្មីមួយបានទម្លាយថា ការលក់ស្មាតហ្វូនអេក្រង់បត់បាន 3 តង់  Huawei Tri-Fold អាចនឹងទទួលបានដល់ទៅ 1 លានគ្រឿងឆាប់ៗនេះហើយ។
តាមអ្នកទម្លាយ @DigitalChatStation ដែលបានបញ្ជាក់នៅលើ Weibo បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់  Huawei Mate XTs ឆាប់ៗនេះ នឹងទទួលបានកំណត់ត្រាថ្មីនៃការលក់។ អ្នកលេងនៅលើអ៊ីនធឺណិតជាច្រើនរំពឹងថា ស្មាតហ្វូននេះនឹងលក់បានច្រើនជាង 1 លានគ្រឿង។ តាមរយៈនៃអ្នកទម្លាយរូបនេះ អោយដឹងថា ចំនួននៃការលក់ស្មាតហ្វូនថ្មីនេះ គឺបូកបញ្ចូលនៃស្មាតហ្វូន Mate XTs និង Mate XT។
Article image
អ្នកទម្លាយនេះ បាននិយាយទៀតថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Huawei Mate XTs គឺប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់អេក្រង់ដូចទៅនឹងស្មាតហ្វូនជំនាន់មុននេះផងដែរ ប៉ុន្តែមានការ upgrade ទៅលើសមាសភាគមួយចំនួន និងការកាត់បន្ថយទៅលើតម្លៃផងដែរ។ ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Huawei Tri-Fold គឺមានចំនួននៃការលក់ច្រើនជាង 1 លានគ្រឿងដែលលទ្ធផលនេះអាចនឹងសម្រេចបាននៅក្នុងត្រីមាសទី 1 ឆ្នាំ 2026 នេះ។
Article image
ការវិភាគថ្មីនេះ បានទម្លាយថា ការលក់ទៅលើស្មាតហ្វូន Mate XT ជំនាន់មុននេះ គឺមានចំនួនប្រហែលជា 500,000 គ្រឿង។ បើមើលទៅលើស្មាតហ្វូន Pura X វិញ គឺលក់បានច្រើនជាង 700,000 គ្រឿង នៅក្នុងពេលទើបតែ 6 ខែក្រោយការប្រកាសជាផ្លូវការ។ ស្មាតហ្វូន  Mate XTs នឹងជួយក្រុមហ៊ុននេះ អោយបង្កើនទៅលើចំណែកទីផ្សារកាន់តែខ្ពស់នៅក្នុងទីផ្សារស្មាតហ្វូនបត់បាន។ ពេលនេះ អ្នកគាំទ្ររបស់ក្រុមហ៊ុន Huawei រំពឹងថា ស្មាតហ្វូនបត់បាន Mate XTs នឹងបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងទីផ្សារសកល៕
Article image