ស្វែងរកពួកយើង:

ការលក់ iPhone នៅចិន កាលពីខែមេសា និងឧសភា កើនឡើង 15% ធៀបទៅនឹងពេលដូចគ្នាទៅឆ្នាំមុន

ដោយ

Koun Jab Luffy

19 មិថុនា 2025 10:25 ព្រឹក

អាន 2 នាទី

Article image
យោតាមទិន្នន័យមួយចេញពីស្ថាប័ន Counterpoint Research បានបញ្ជាក់ថា ការលក់ iPhone នៅលើទីផ្សារប្រទេសចិនមានការ កើនឡើង 15% កាលពីខែមេសា និងឧសភានេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ សម្រាប់ការលក់រយៈពេល 2 របស់ Apple នេះ គឺពិតជាខ្លាំងក្លាបំផុត ដោយសារតែកំណើនទីផ្សារនៅសហរដ្ឋអាមេរិក និងប្រទេសចិន ដែលជាទីផ្សារធំបំផុតរបស់ក្រុមហ៊ុន Apple។ តួរលេខខាងលើនេះ គឺមានការកើនឡើងខ្លាំងបន្ទាប់ពីការធ្លាក់ចុះអស់រយៈពេល 3 ឆ្នាំមកនេះ។
សម្រាប់ការលក់របស់ Apple នៅក្នុងប្រទេសចិននាពេលថ្មីៗនេះ គឺគួរអោយកត់សម្គាល់មែនទែន ដោយបានជាប់ចំណាត់ថ្នាក់កំពូលនៅក្នុងខែឧសភានេះ។ យោងតាមអ្នកវិភាគជាន់ខ្ពស់ Ivan Lam បាននិយាយថា “ការលក់ iPhone នៅក្នុងត្រីមាសទី 2 នេះ គឺមានសន្ទុះខ្លាំងក្លានៅក្នុងទីផ្សារនៃប្រទេសចំនួន 2 គឺសហរដ្ឋអាមេរិក និងចិន។
របាយការណ៍ខាងលើនេះ ក៏បានបង្ហាញថា ប្រទេសជប៉ុន ក៏មានតម្រូវការកើនឡើងលក់ខ្លាំងទៅលើស្មាតហ្វូន iPhone ផងដែរជាពិសេសទៅលើស្មាតហ្វូន iPhone 16e ដែលមានទំហំតូច និងតម្លៃសមរម្យ។ តម្លៃសមរម្យរបស់ស្មាតហ្វូននេះ គឺទទួលបាននូវការពេញនិយមនៅក្នុងទីផ្សាររបស់ជប៉ុន ហើយម៉ូដែលនៅតែមានការពេញនិយមទៅលើស្មាតហ្វូន iPhone 16 និង iPhone 14 នៅក្នុងប្រទេសនេះ។
Article image
សម្រាប់ប្រទេសឥណ្ឌា នៅតែមានកំណើនខណៈពេលដែលក្រុមហ៊ុន Apple បានពង្រីកទៅលើការផលិត និងពង្រីកទីផ្សារនៅក្នុងប្រទេសនេះ។ អ្នកវិភាគ Jeff Fieldhack បានបញ្ជាក់ថា ការប្រើប្រាស់នូវបច្ចេកវិទ្យា AI បានក្លាយជាកត្តាជម្រុញខ្លាំងទៅលើការលក់ស្មាតហ្វូន Apple ហើយថ្មីៗនេះ ក្រុមហ៊ុន Apple ក៏ដាក់អោយដំណើរការនូវ Apple Intelligence ទៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួនផងដែរ៕