
នៅថ្ងៃនេះ iQOO បានប្រកាសថា ការលក់ស្មាតហ្វូន iQOO 15 បានបំបែកកំណត់ត្រាថ្មីសម្រាប់ offline sales នៅលើទីផ្សារប្រទេសចិន។ យោងតា @Ge Lan V ដែលជាប្រធានផ្នែកផលិតផលរបស់ iQOO បាននិយាយថា ការលក់ស្មាតហ្វូននេះគឺមានការកើនឡើង 280% ប្រៀបធៀបនិងរយៈពេលដូចគ្នាជាមួយនិងការលក់ iQOO 13, ដោយបានបានបងញ្ជាក់ថា ការលក់ iQOO 15 គឺបានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ក្រុមហ៊ុននៅក្នុងថ្ងៃលក់ដំបូងទៅលើម៉ូដែលប្រណិតរបស់ខ្លួន។
តាមរបាយការណ៌ក្រុមហ៊ុននេះបាបបញ្ជាក់ថា ការលក់ត្រឹមតែ 1 ម៉ោងប៉ុណ្ណោះ គឺទទួលបានចំនួនដល់ទៅ 142,000 គ្រឿង ដែលកើនឡើង 87% ប្រៀបធៀបជាមួយនិង iQOO 13 ដែលដាក់លក់នៅក្នុងរយៈពេលដូចគ្នា។ ហើយការលក់ស្មាតហ្វូននេះ ក៏បានក្លាយជាស្មាតហ្វូន Android ដែលលក់ដាច់ជាងគេនៅលើ Tmall សម្រាប់ឆ្នាំ 2025 នេះដែរ ដោយបានលក់អស់ស្តុកភ្លាមៗត្រឹមតែ 30 នាទីប៉ុណ្ណោះ នាំមុខទៅលើ iQOO 13 ដែៈជាប្អូនរបស់ខ្លួនថែមទៀតផង។

QOO 15 ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite Gen 5 មានការគាំទ្រដោយឈីប Q3 gaming ក៏ដូចជាការពង្រឹងទៅលើក្រាហិក ហើយនិងមានរ៉េមទំហំ 16GB LPDDR5x RAM រួមនិងអង្គចងចាំទំហំ 1TB UFS 4.1 storage រត់នៅលើ OriginOS 6 ផ្អែកលើ Android 16។ ស្មាតហ្វូននេះមានថ្មទំហំ 7,000mAh ដែលជាសទំហំធំបំផុតសម្រាប់ flagship phone ហើយថ្មនេះក៏មានការគាំទ្រដោយកម្លាំងសាក 100W wired និង 50W wireless charging support ផងដែរ។ និយាយពីកាមេរ៉ាវិញ នៅលើ iQOO 15 មានការប្រើប្រាស់នូវឡែន 3x periscope telephoto lens គាំទ្រដោយសិនស័រ Sony IMX882 sensor (1/1.95″) ហើយថែមទាំងអាចហ៊្សូមបាន 100x digital zoom។

និយាយពីអេក្រង់វិញ នៅលើស្មាតហ្វូននេះមានទំហំ 6.85 អ៊ីងគាំទ្រដោយកញ្ចក់ 2K Samsung Everest AMOLED display ម៉ូដែល M14 ទ្រទ្រង់ជាមួយពន្លឺ 6,000 nits of peak brightness និងមានការបញ្ជាក់ពីស្ថាប័ន TÜV Rheinland ទៅលើប្រព័ន្ធការពារភ្នែកថែមទៀតផង។ ស្មាតហ្វូនថ្មីនេះមានអេក្រង់ល្បឿន 144FPS បង្ហាញបានកម្រិត 2K ដែលពិសសបំផុតទៅលើការលេងហ្គេម។ ក្រុមហ៊ុន iQOO បាននិយាយថា អេក្រង់ស្មាតហ្វូននេះអាចរត់ជាមួយល្បឿន 120FPS ray tracing ទៀតផង។
iQOO 15 មានកាមេរ៉ាមុខទំហំ 32MP និងកាមេរ៉ាគោលទំហំ 50MP មានមុខងារ OIS ហើយនិងកាមេរ៉ា 50MP ultra-wide lens មានមុខងារ Autofocus Support និងគ្រាប់ទីបីមានទំហំ 50MP Periscope telephoto។ នៅលើស្មាតហ្វូននេះក៏មានការបំពាក់នូវសិនស័រស្កែនម្រាមដៃ ultrasonic និង Dual Speakers និងមានស៊ុមលោហៈហើយថែមទាំងមានភ្ជាប់នូវប្រព័ន្ធការពារទឹក និងធូលី IP68/69-rated ទៀតផង។

iQOO 15 មានតម្លៃចាប់ពី 4,199 យ៉ន់ ($589) សម្រាប់ទំហំ 12GB+256GB និងទំហំ 16GB+1TB មានតម្លៃ 5,499 យ៉ន់ ($771)។
