
OPPO Find X9 Series គឺជាស្មាតហ្វូនជំនាន់ថ្មីលំដាប់ថ្នាក់ប្រណិតដែលទើបតែមានវត្តមាននៅលើទីផ្សារប្រទេសចិននាពេលថ្មីៗនេះ ត្រូវបានគេមើលឃើញថា មានការបំពាក់នូវថាមពលថ្មទំហំធំមិនធ្លាប់មាននោះទេ។ស្មាតហ្វូននេះ នឹងមានការដាក់លក់នៅលើទីផ្សារជាច្រើននាពេលខាងមុខ ខណៈដែលនៅលើទីផ្សារអ៊ឺរ៉ុប ត្រូវបានគេបារម្ភថា គឺនឹងមានការបន្ថយទំហំថ្ម ដូចអ្វីដែលយើងបានឃើញនៅរៀងរាល់ឆ្នាំសម្រាប់ថ្នាក់ប្រណិត។
យោងតាមរបាយការណ៌ថ្មីមួយនៅថ្ងៃនេះ បានអោយដឹងថា សម្រាប់ការបង្ហាញវត្តមាននៅលើទីផ្សារអ៊ឺរ៉ុបនាពេលខាងមុខនេះ OPPO គឺនឹងនៅតែបន្តប្រើប្រាស់ថាមពលថ្មដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មី Find X9 Series នេះដូចគ្នាទៅនឹងទីផ្សារប្រទេសចិនអញ្ចឹង។ ព័ត៌មានថ្មីនេះត្រូវបានចែកចាយដោយអ្នកលេងបណ្តាញ X ដែលឈ្មោះថា @Sudhanshu1414។

គួរបញ្ជាក់ថា នៅលើទីផ្សារប្រទេសចិន ស្មាតហ្វូនម៉ូដែល Find X9 មានថាមពលថ្មទំហំ 7,025mAh ខណៈដែល Find X9 Pro មានទំហំ 7,500mAh។ ក្រុមហ៊ុន OPPO បានបញ្ជាក់ថា ថាមពលថ្មនេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្ម silicon-carbon ជំនាន់ទី 3 មានទំហំធំ តែមិនមានមានពង្រីក Hardware ថ្មនោះទេ។ ស្មាតហ្វូននេះ មានការគាំទ្រនូវកម្លាំងសាក 80W wired និង 50W wireless។ អ្នកទម្លាយរូបនេះបានបន្ថែមថា សម្រាប់ការបង្ហាញវត្តមាននៅលើទីផ្សារអឺរ៉ុបនេះ ស្មាតហ្វូន Find X9 មានលេខម៉ូដែល CPH2797 និង Find X9 Pro មានលេខម៉ូដែល CPH2791 នេះបើតាមបញ្ជី EU Energy Label។
នៅស្មាតហ្វូន Find X9 series មានការបំពាក់នូវប្រព័ន្ធការពារភាបធន់ IP69 សម្រាប់ការពារទឹក និងធូលី ហើយនិងមានអេក្រង់ល្បឿន 120Hz AMOLED displays ទំហំ 6.59 អ៊ីងទៅលើ X9 និងទំហំ 6.78 អ៊ីងទៅលើម៉ូដែកល X9 Pro) ហើយនិងមានការទ្រទ្រង់ដោយកាមេរ៉ា Hasselblad-tuned cameras ដោយម៉ូដែល Pro គឺមានសិនស័រ 200MP telephoto។ ស្មាតហ្វូននេះដំណើរការនៅលើឈីបថ្មី 3nm Dimensity 9500 និងប្រើប្រាស់នូវស្បែក ColorOS 16 រួមនិងបច្ចេកវិទ្យា AI ជាច្រើន។

បើតាមការគ្រោងទុក ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 Series នឹងមានការបង្ហាញខ្លួននៅលើទីផ្សារសកលនាទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញនាថ្ងៃទី 28 ខែតុលាខាងមុខនេះហើយ។
