ការលក់ Pura 90 Pro និង Pro Max មានការកើនឡើង 70% ប្រៀបធៀបជាមួយនិងម៉ូដែលមុន

ស្មាតហ្វូនស៊េរីថ្មី Huawei Pura 90 Pro Series ត្រូវបានគេមើលឃើញថា បានបង្ហាញខ្លួននៅលើទីផ្សារប្រហែលជា 1 សប្តាហ៍ហើយ។ សម្រាប់ការលក់រយៈពេល 7 ថ្ងៃនេះ ទៅលើស្មាតហ្វូន Flagship ថ្មីនេះ គឺពិតជាមានកំនើនកើនឡើងខ្លាំង ដោយមាតួរលេខខ្ពស់ជាងមុនដល់ទៅ 70% បើប្រៀបធៀបទៅនឹងស្មាតហ្វូន Pura ជំនាន់មុននេះ។ ផ្អែកតាមអ្នកទម្លាយ RDObservation បានបង្ហោះនៅលើ Weibo មានការទម្លាយថា ទិន្នន័យការលក់រយៈពេល 7 ថ្ងៃនៃស្មាតហ្វូន Huawei Pura 90 Pro គឺពិតជាខ្ពស់មែនទែន។
ស្មាតហ្វូន Huawei Pura 90 Pro ថ្មីនេះ គឺទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើទីផ្សារ ដោយសារតែម៉ូដែលមានពណ៌យ៉ាងទាក់ទាញ បន្ទះឈីប Kirin 9030S និងប្រព័ន្ធប្រិតបត្តិការ HarmonyOS 6.1។ នៅក្នុងទិន្នន័យនៃការនាំចេញចុងក្រោយបំផុតនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានលក់ស្មាតហ្វូន Pura 90 Pro និង Pro Max ច្រើនជាង 200,000 គ្រឿង នៅក្នុងការរយៈពេលនៃការលក់ 7 ថ្ងៃដំបូងនេះ។ ក្រុមហ៊ុននេះ បានសម្រេចនូវចំនួននៃការលក់កើនឡើង 1.7 ដងនៃស្មាតហ្វូន Pura 90 នេះ។

ទៅលើការលក់សរុប គឺស្មាតហ្វូន Pura 90 Pro មានចំនួន 55% និងស្មាតហ្វូន Pura 90 Pro Max មានចំនួនការលក់ចំនួន 45%។ ទន្ទឹមនឹងនេះផងដែរ ព័ត៌មាននៃការលក់ទៅលើស្មាតហ្វូន Pura 90 មិនត្រូវបានទម្លាយនោះទេ។ អ្វីដែលគួរអោយកត់សម្គាល់នោះ ស្មាតហ្វូន Pura 90 Pro series នេះគឺលក់បានចំនួន 171,400 នៅក្នុងរយៈពេលនៃការលក់ 5 ថ្ងៃដំបូងនៅលើទីផ្សារ។ ត្រឹមតែ 2 ថ្ងៃបន្ទាប់ ចំនួននៃការលក់ស្មាតហ្វូននេះកើនឡើងដល់ទៅ 200,000 គ្រឿង ដែលបង្ហាញថាវាមានសន្ទុះខ្លាំងក្លាមែនទែន។

ជាមួយនិងវត្តមានម៉ូដែលថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏បានធ្វើការបង្កើនកាមេរ៉ាដល់ទៅ 200MP ជាមួយនឹងសមត្ថភាពនៃបច្ចេកវិទ្យា AI ផងដែរ។ ស្មាតហ្វូន Huawei Pura 90 series អាចនឹងលក់បានជាង 10 លានគ្រឿងក្នុងពេលមួយឆ្នាំ។ បើមើលទៅលើស្មាតហ្វូន Huawei Mate 80 Series គឺសម្រេចគោលដៅបានជាង 10 លានគ្រឿងរួចហើយ។ ការលក់ខ្លាំងក្លានេះ ប្រហែលជាដោយសារតែការវិលត្រឡប់មកវិញនៃបន្ទះឈីប Kirin 5G ហើយក្រុមហ៊ុននេះ ក៏ប្រហែលជាអាចនឹងទទួលបាននូវចំណាត់ថ្នាក់ល្អនៅលើទីផ្សារស្មាតហ្វូនវិញដូចកាលពីពេលមុនផងដែរ៕
