ស្វែងរកពួកយើង:

ការលេចធ្លាយថ្មីមួយបង្ហាញថា iPhone SE 4 អាចនឹងមានតម្លៃថ្លៃជាងមុន

ដោយ

Koun Jab Luffy

02 មករា 2025 11:00 ថ្ងៃត្រង់

អាន 2 នាទី

Article image
បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈ នៅថ្ងៃនេះមានព័ត៌មានថ្មីទាក់ទងជាមួយនិងស្មាតហ្វូន iPhone SE ជំនាន់ទី 4 របស់ក្រុមហ៊ុន Apple ថែមទៀតហើយ។ បើតាមការលេចធ្លាយនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនលំដាប់ថវិការមួយនេះ អាចនឹងមានការកើនឡើងតម្លៃខ្ពស់ជាងម៉ូដែលបច្ចុប្បន្នរបស់ខ្លួន នេះបើតាមរបាយការណ៍ថ្មីំមួយចេញពីតំបន់អាស៊ី។ "yeux1122" ដែលជាអ្នកទម្លាយម្នាក់មានប្រភពមកពីប្រទេសជប៉ុន បានបញ្ជាក់ថា ស្មាតហ្វូន iPhone SE ជំនាន់ទី 4 នេះអាចនឹងមានតម្លៃចន្លោះពី  78,000 yen ឬ $500។
ប្រភពដដែលនេះ បន្តថានៅក្នុងប្រទេសកូរ៉េវិញ ស្មាតហ្វូនថ្មីនេះ អាចនឹងមានតម្លៃលើសពី 800,000 វ៉ុន ឬប្រហាក់ប្រហែល $540 ដុល្លារអាមេរិក។ តាមរយៈតម្លៃនេះ អាចបញ្ជាក់បានថា ស្មាតហ្វូននេះនឹងមានតម្លៃខ្ពស់ជាងតម្លៃម៉ូដែលបច្ចុប្បន្នដែលមានតម្លៃត្រឹមតែ $429 ដុល្លារប៉ុណ្ណោះ។ សូមជំរាបផងដែថា របាយការណ៍មុននេះ ធ្លាប់បានទម្លាយថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានតម្លៃចាប់ពី $470។ ក្រុមហ៊ុន Apple ក៏មានគម្រោងក្នុងការរក្សានូវតម្លៃក្រោម $500 នៅក្នុងសហរដ្ឋអាមេរិក។
Article image
គួរបញ្ជាក់ថា ស្មាតហ្វូន iPhone SE គឺជាម៉ូដែលមួយរបស់ iPhone ដែលមានតម្លៃទាបរបស់ក្រុមហ៊ុន Apple ដែលកន្លងមកមានការពេញនិយមគាំទ្រខ្លាំងមែនទែន។ សម្រាប់ព័ត៌មានថា តម្លៃស្មាតហ្វូននេះអាចនឹងកើនឡើងនោះ ត្រូវបានគេព្យាករណ៌ថា អាចដោយសារតែការ upgrade ទៅលើ Face ID ការឌីស្សាញអេក្រង់ពេញ កញ្ចក់OLED, USB-C និងជាច្រើនទៀត។ ស្មាតហ្វូន iPhone SE ជំនាន់ទី 4 នេះអាចនឹងបង្ហាញខ្លួននៅក្នុងខែមីនា ឆ្នាំ 2025 នេះហើយ៕
ការលេចធ្លាយថ្មីមួយបង្ហាញថា iPhone SE 4 អាចនឹងមានតម្លៃថ្លៃជាងមុន