
ប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Xiaomi បានបង្ហាញនូវស្មាតហ្វូនលេងហ្គេម Redmi K40 Game Enhanced Edition ដែលនេះគឺជាស្មាតហ្វូនស៊េរីថ្មីដែលគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែន។ ក្រុមហ៊ុននេះ រំពឹងថា ស្មាតហ្វូននេះនឹងមានការពេញនិយមខ្លាំងនៅលើទីផ្សារ។ បន្ថែមពីនេះទៀតនោះ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានអោយដឹងថា ការលក់ដំបូងរបស់ស្មាតហ្វូននេះ គឺលក់អស់នៅក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
ដើម្បីចង់ដឹងចិត្តអ្នកប្រើប្រាស់ ប្រធានរបស់ក្រុមហ៊ុន Redmi ក៏បានសម្រេចចិត្តក្នុងការធ្វើការស្ទាបស្ទង់មតិទៅលើការចាប់អារម្មណ៍របស់ស្មាតហ្វូនត្រកូល Redmi K40 series នេះផងដែរ។ សំណួរបាន ទៅកាន់អ្នកប្រើប្រាស់ជាច្រើន ថា តើម៉ូឌែលណាមួយដែលពួកគេចង់ប្រើប្រាស់? ចម្លើយភាគច្រើនបាននិយាយថា ស្មាតហ្វូន Redmi K40 Game Enhanced Edition គឺមិនស្ថិតនៅក្នុងការចាប់អារម្មណ៍នោះទេ។ នៅក្នុងស្ទង់មតិទៅលើមនុស្ស 120000 នាក់នោះ ភាគច្រើនពួកគេចង់បានស្មាតហ្វូន Redmi K40 ជាង។ ស្មាតហ្វូន Redmi K40 នេះមានបន្ទះឈីប Snapdragon 870 និងអេក្រង់ Samsung E4 OLED ថែមទៀតផង។

បើតាមការបញ្ជាក់របស់ពួគកគេ គឺសម្រាប់គុណវិបតិ្តរបស់ស្មាតហ្វូន Redmi K40 Game Enhanced Edition នេះ គឺទៅលើអេក្រង់ និងកម្រាស់របស់ Case តែម្តង។ សម្រាប់ស្មាតហ្វូន Redmi K40 និង Redmi K40 Enhanced Edition នេះគឺមានអេក្រង់ 120Hz របស់ក្រុមហ៊ុន Samsung ដែលមានកម្រិតភាពច្បាស់ FullHD + និង HDR10+។ អេក្រង់នេះ គឺមានកម្រិតពន្លឺដល់ទៅ 1300nits ។ ស្មាតហ្វូន Redmi K40 នេះមានវិមាត្រ 163.7×76.4×7.8 mm និងទម្ងន់ 196g។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4520mAh ខណៈពេលដែលស្មាតហ្វូន Redmi K40 Enhanced Edition គឺមានថាមពលថ្មទំហំ 5065 mAh៕
