ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ការអាប់ដេតបន្ទាប់ទៀតទៅលើកាមេរ៉ា Galaxy S23 Series នឹងមានបន្ថែមនូវមុខងារថ្មី 2x Portrait Mode

ដោយ

Koun Jab Luffy

08 ឧសភា 2023 06:14 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung ត្រៀមខ្លួនក្នុងការបង្ហាញជាថ្មីនូវមុខងារ 2x portrait mode បន្ថែមទៅលើកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S23 Series  របស់ខ្លួនតាមរយៈការអាប់ដេតទៅលើ firmware ថ្មី នេះបើតាមរបាយការណ៍ជាច្រើនចេញពីអ្នកទម្លាយ Ice Universe។ គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung ក៏ធ្លាប់បានលុបចោលនូវមុខងារនេះកាលពីប៉ុន្មានខែមុននេះផងដែរ ហើយក្រុមហ៊ុននេះ ក៏បានឆ្លើយតបជាមួយនឹង feedback របស់អ្នកប្រើប្រាស់ ថានឹងនាំយកត្រឡប់មកវិញថែមទៀតផង។
ក្រៅពីមុខងារ portrait mode នេះ នៅក្នុងការអាប់ដេតថ្មីទៅលើកម្មវិធី software នេះ គឺដោះស្រាយទៅលើបញ្ហាជាច្រើនពាក់ព័ន្ធទៅនឹង HDR  របស់ស្មាតហ្វូន Galaxy S23 Ultra ផងដែរ។ អ្នកប្រើប្រាស់ជាច្រើនក៏ធ្លាប់បានរាយការណ៍អំពីបញ្ហាជាច្រើននៃកាមេរ៉ារបស់យពួកគេនៅក្នុងពេលដែលថតនៅពន្លឺជាក់លាក់។ បញ្ហានេះ កើតឡើងនៅលើ  exposure value (EV) input frames និង local tone-mapping (LTM) ហើយក្រុមហ៊ុន Samsung ក៏បានដឹងអំពីបញ្ហានេះ និងដោះស្រាយតាមរយៈការអាប់ដេតផងដែរ។
Article image
នៅក្នុងការអាប់ដេតសុវត្ថិភាពចុងក្រោយបំផុតនៅក្នុងខែឧសភាឆ្នាំ 2023 នេះ នៅលើស្មាតហ្វូន  Galaxy S23 series ក៏មិនទាន់មានការដោះស្រាយទៅលើបញ្ហា HDR នេះទេ ហើយវាអាចនឹងមានការដោះស្រាយតាមរយៈការអាប់ដេតជាបន្តបន្ទាប់ទៀត។ កាលពីពេលមុននេះ ក្រុមហ៊ុន Samsung ក៏បានអាប់ដេតទៅលើ system សម្រាប់ស្មាតហ្វូន S23 series  តាមរយៈការអាប់ដេតទៅលើ  Gallery app, autofocus mechanism, Super Steady On mode និង Camera Assistant ផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ការអាប់ដេតបន្ទាប់ទៀតទៅលើកាមេរ៉ា Galaxy S23 Series នឹងមានបន្ថែមនូវមុខងារថ្មី 2x Portrait Mode