ស្វែងរកពួកយើង:

ការអាប់ដេតបន្ទះឈីប Huawei Mate X7 នឹងបង្កើនសមត្ថភាពស្មាតហ្វូនកាន់តែខ្លាំង

ដោយ

Koun Jab Luffy

19 កញ្ញា 2025 10:01 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនបត់បានស៊េរីថ្មី Huawei Mate X7 ត្រូវបានគេរាយការណ៌ថា នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Huawei Mate 80 ជាមួយនឹងបន្ទះឈីបដូចគ្នាគឺ Kirin 9030 5G។ ក្រុមហ៊ុននេះ អាចនឹងបង្ហាញស្មាតហ្វូនបត់បាននេះជាមួយនឹងការផ្លាស់ប្តូរទៅលើឌីស្សាញ និងបច្ចេកវិទ្យាថតរូបភាព ហើយវានឹងផ្តល់នូវបទពិសោធន៍អស្ចារ្យបំផុតក្នុងការប្រើប្រាស់។ តាមការបញ្ចាក់របស់អ្នកទម្លាយ @SmartPikachu បានអោយដឹងថា ស្មាតហ្វូនបត់បាន Huawei Mate X7  នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9030។
បន្ទះឈីប Kirin 9030 នេះ មានការបង្កើនសមត្ថភាពល្អជាងមុន 20% ប្រៀបធៀបជាមួយនឹងបន្ទះឈីប Kirin 9020 5G។ បន្ថែមពីនេះក៏មានការបង្កើនទៅលើប្រសិទ្ធិភាព Efficiency កាន់តែលឿនជាងមុនថែមទៀតផង។ អ្នកទម្លាយនេះ បានបន្ថែមថា ស្មាតហ្វូនបត់បានជំនាន់ថ្មីនេះនឹងមានការ upgrade ទៅលើប្រព័ន្ធកាមេរ៉ាផងដែរ។ ដូចទៅនឹងឆ្នាំមុននេះផងដែរ ស្មាតហ្វូនបត់បាន Huawei Mate X7 នឹងបន្តប្រើប្រាស់នូវ multi-spectral sensor ប៉ុន្តែសម្រាប់ពេលនេះ ក្រុមហ៊ុនអាចនឹងធ្វើការ upgrade ទៅកាន់ 2MP ដូចទៅនឹងពាក្យចចាមអារ៉ាមមុនៗនេះ។
បើតាមការបែកធ្លាយថ្មីៗនេះ មានការបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាន Huawei Mate X7 នឹងក្លាយជាអ្នកនាំមុខទៅលើការឌីស្សាញស្មាតហ្វូននៅឆ្នាំក្រោយនេះ។ ក្រុមហ៊ុន Huawei នឹងធ្វើការឌីស្សាញរូបរាងថ្មីនៃកាមេរ៉ានៅផ្នែកខាងក្រោយដែលធ្វើអោយស្មាតហ្វូននេះកាន់តែមានរូបរាងស្តើងជាងមុន។
Article image
ស្មាតហ្វូន Huawei Mate X7 នេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យា Cooling Technology ដែលមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន Mate 80 series អញ្ចឹង។ ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់នូវ Cooling ទៅលើស្មាតហ្វូននេះផងដែរ។ អ្នកទម្លាយនេះ បន្ថែមថា ក្រុមហ៊ុន Huawei ក៏កំពុងតែតេស្តទៅលើថេប្លេតបត់បានផងដែរ ដើម្បីផ្តល់នូវភាពងាយស្រួលសម្រាប់ការកម្សាន្ត និងការអាន។ សម្រាប់ព័ត៌មានលម្អិតនៃថេប្លេតបត់បាននេះនៅមិនទាន់ច្បាស់នោះទេ៕
ការអាប់ដេតបន្ទះឈីប Huawei Mate X7 នឹងបង្កើនសមត្ថភាពស្មាតហ្វូនកាន់តែខ្លាំង