ស្វែងរកពួកយើង:

ការអាប់ដែតលើកដំបូងទៅលើ Galaxy Z Fold 6 និង Z Flip 6 នឹងមានការជួសជុលចន្លោះប្រហោងសុវត្ថិភាពជាច្រើន

ដោយ

Koun Jab Luffy

24 សីហា 2024 11:02 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Samsung បានបញ្ចេញនូវការអាប់ដេត Software ជាលើកដំបូងបំផុតទៅលើស្មាតហ្វូនបត់បានជំនាន់ចុងក្រោយបំផុតរបស់ខ្លួនហើយ ដែលការផ្តល់ជូននេះ គឺសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 និង Galaxy Z Flip 6 នៅក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ។ សម្រាប់ការអាប់ដេតជូនអ្នកប្រើប្រាស់នៅលើទីផ្សារសកលនឹងដំណើរការនៅប៉ុន្មានថ្ងៃខាងមុខនេះ។
នៅក្នុងការអាប់ដេតចុងក្រោយបំផុតទៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 6 គឺដំណើរការហើយនៅក្នុងប្រទេសកូរ៉េខាងត្បូងជាមួយនឹង Firmware version F741NKSU1AXH7។ ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 នេះ នឹងទទួលបាននូវ version F956NKSU1AXH7។ ការអាប់ដេតនេះ គឺសម្រាប់ការអាប់ដេតសុវត្ថិភាពខែសីហា ឆ្នាំ 2024 នេះ។
ការអាប់ដេតសុវត្ថិភាពសម្រាប់ខែសីហា ឆ្នាំ 2024 នេះ បានជួសជុលទៅលើចន្លោះប្រហោងសុវត្ថិភាពជាង 50 ដែលរកឃើញនៅលើ software version មុននេះ។ សូមជំរាបថា ការអាប់ដេតនៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 ថ្មីនេះ គឺមានទំហំ 408MB ខណៈពេលដែលការអាប់ដេតនៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 6 គឺមានទំហំ 398MB។
Article image
គួររំលឹកផងដែរថា កាលពីខែមុននេះ ក្រុមហ៊ុន Samsung ទើបតែបញ្ចេញនូវស្មាតហ្វូនបត់បានចុងក្រោយបំផុតរបស់ខ្លួនម៉ូដែលស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 និង  Galaxy Z Flip 6 ដែលដំណើរការជាមួយនឹង Android 14 OS ជាមួយនឹង One UI 6.1.1 ដែលជា Software Version ចុងក្រោយបំផុត ដែលថែមទាំងមានការបំពាក់នូវមុខងារ Galaxy AI ជាមួយនឹងការពង្រឹងទៅលើមុខងារជាច្រើនទៀតផង៕
ការអាប់ដែតលើកដំបូងទៅលើ Galaxy Z Fold 6 និង Z Flip 6 នឹងមានការជួសជុលចន្លោះប្រហោងសុវត្ថិភាពជាច្រើន