
បន្ទាប់ពីការប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សាររួចមក នៅពេលនេះ X200 series ត្រូវបានគេបញ្ជាក់ថា មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុននៅថ្ងៃនេះ បានអោយដឹងថា ការ Pre-Orders ទៅលើស្មាតហ្វូននេះមានចំនួនកើនឡើងលើសការគ្រោងទុក ដោយមកដល់ពេលនេះ គឺមានចំនួន 150% ប្រៀបធៀបជាមួយនិងស្មាតហ្វូន X series ជំនាន់មុនដែលលក់នៅថ្ងៃដំបូងដូចគ្នា។សម្រាប់ម៉ូដែល X200 Pro និង X200 Pro mini វិញ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺមានការកើនឡើង 200%។
ស្មាតហ្វូនជំនាន់ថ្មីនេះ គឺម៉ូដែលដំបូងគេបំផុតនៅលើពិភពលោក ដែលមានការប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9400 ហើយនិងមានការដាក់លក់នៅលើទីផ្សារប្រទេសចិនជាមួយតម្លៃ 4,299 យ៉ន់ទៅលើស្មាតហ្វូនម៉ូដែលស្តង់ដារ X200 និងម៉ូដែល Pro មានតម្លៃចាប់ពី 4,699 យ៉ន់។ X200 មានអេក្រង់ទំហំ 6.67-អ៊ីង 10-bit OLED LTPS display មានគែមកោង និងមានការទ្រទ្រង់ជាមួយ Zeiss Natural Color support ហើយថែមទាំងមានពន្លឺ peak brightness of 4,500 nits។

ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP Sony IMX921 និងគ្រាប់ទីពីរមានទំហំ 50MP telephoto lens, ហើយនិងគ្រាប់ទីបីមានទំហំ 50MP ultra-wide shooter។ X200 មានថ្មទំហំ 5,800mAh គាំទ្រកម្លាំងសាក 90W wired charging។

ចំពោះម៉ូដែល Pro គឺមានអេក្រង់ដែលបំពាក់នូវបច្ចេកវិទ្យា LTPO panel ទ្រទ្រង់នូវ variable refresh rate 120Hz ដំណើរការបានរលូនបំផុត។ អេក្រង់នេះ គឺមានគែមស្តើងត្រឹមតែ 1.63mm ប៉ុណ្ណោះ។ ក្រឡេកមកមើល Pro mini គឺមានអេក្រង់ទំហំតូចត្រឹមតែ 6.31-ប៉ុណ្ណោះ ហើយជាអេក្រង់រាបស្មើរថែមទៀត។

និយាយពីការថតរូបវិញ ស្មាតហ្វូនម៉ូដែល Pro មានកាមេរ៉ាគោលទំហំ 50MP Sony LYT-818 រួមជាមួយនិងគ្រាប់ទីពីរទំហំ 50MP ultra-wide lens។ ភាពខុសគ្នារវាង Pro និង Mini Pro គឺទៅលើកាមេរ៉ា 200MP Zeiss APO sensor ដោយនៅលើ Pro mini គឺប្រើប្រាស់ត្រឹមតែ 50MP ប៉ុណ្ណោះ។ ស្មាតហ្វូនទាំងពីរនេះ ក៏មានការគាំទ្រនូវឈីប Vivo’s V3+ imaging ដែលអាចថត 4K HDR Cinematic Portrait video និងមានកម្រិត 10-bit Log recording ល្បឿន 60fps ថែមទៀត។

X200 Pro និង Pro mini មានថ្មទំហំ 6,000mAh និង 5,800mAh ហើយនិងមានការគាំទ្រដោយបច្ចេកវិទ្យាសាកកម្លាំង 90W wired charging។ សម្រាប់ Software នៅលើ X200 series គឺរត់នៅលើស្បែក Vivo Origin OS 5 ដែលមានភ្ជាប់នូវមុខងារ AI features ដែលមើលទៅដូច “Dynamic Island”-អញ្ចឹងដែរ។ ក្រុមហ៊ុនបានហៅបច្ចេកវិទ្យានេះថា Origin Island។
