ស្វែងរកពួកយើង:

កាលបរិច្ឆេតការបង្ហាញខ្លួន និងលក្ខណៈសម្បត្តិ realme GT Neo 7 ត្រូវបានគេទម្លាយចេញហើយ

ដោយ

Koun Jab Luffy

04 តុលា 2024 03:01 រសៀល

អាន 2 នាទី

Article image
realme ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនចំនួន 2 ម៉ូដែលសម្រាប់ទីផ្សារប្រទេសចិននាឆ្នាំនេះ។ សម្រាប់ម៉ូដែលទី 1 គឺស្មាតហ្វូន realme GT 7 Pro ដែលជាម៉ូដែលប្រណិតមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 4 ហើយនឹងមានការប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារនាខែក្រោយនេះហើយ។ យោងតាមការបែកធ្លាយព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន realme បានធ្វើការងារនៅលើស្មាតហ្វូនទីពីរបស់ខ្លួន realme GT Neo 7 ថែមទៀតហើយ។
បើតាមការទម្លាយពី Smart Pikachu បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី realme GT Neo 7 នេះ នឹងមានអេក្រង់កម្រិត 1.5K មានកញ្ចក់រាបស្មើរ ហើយនិងមានការឌីស្សាញផ្តោតខ្លាំងទៅលើការលេងហ្គេម។ GT Neo 7 នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ហើយនិងមានការពង្រឹងបន្ថែមទៅលើសមត្ថភាពនិងក្រាហ្វិកាតកាន់តែខ្លាំង ផ្តល់នូវអនុភាពខ្លាំងសម្រាប់ការលរងហ្គេម។ ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានការគាំទ្រនូវកម្លាំងសា 100W fast charging។ អ្នកទម្លាយរូបនេះបន្តថា realme GT Neo 7 គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលហៅថា “price killer” ហើយនិងមានការប្រកាសចេញនៅលើទីផ្សារនាចុងឆ្នាំនេះហើយ។
Article image
ទាក់ទងនឹងស្មាតហ្វូនជំនាន់ថ្មីនេះដែរ អ្នកទម្លាយ Digital Chat Station បានបង្ហោះនៅលើបណ្តាញ Weibo ថា មកដល់ពេលនេះ មានការជូនដំណឹងជាច្រើនស្តីពីស្មាតហ្វូនដែលមានវត្តមាននៅឆ្នាំនេះ និងឆ្នាំក្រោយ គឺភាគច្រើនបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ដែលរឿងនេះ បានធ្វើអោយក្រុមហ៊ុននីមួយៗសម្រេចតម្លើងថ្លៃទៅឡើស្មាតហ្វូនរបស់ខ្លួន។ លោកបានបន្តថា សម្រាប់អ្នកប្រើប្រាស់ ដែលមានការចាប់អារម្មណ៌ទៅលើមុខងារមួយចំនួនដូចជាកម្លាំង អេក្រង់ និងតម្លៃ ហើយនិងមានតម្លៃធូថ្លៃនោះ គួរតែរង់ចាំម៉ូដែលថ្មី ដែលប្រើបន្ទះឈីបជំនាន់មុន។
Article image
Realme GT Neo 7 ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនៅខែធ្នូរ ឆ្នាំ 2024 ខាងមុខននេះហើយ ដោយម៉ូដែលនេះ នឹងមានការប្រជែងជាមួយនិងស្មាតហ្វូនថ្នាក់ប្រណិតៗជាច្រើនរួមមានដូចជា iQOO Neo 10 Pro, OnePlus Ace 5 Pro និង Redmi K80 ជាដើម។ សម្រាប់ Redmi K80 អាចនឹងមានវត្តមានខែវិច្ឆិកា។
កាលបរិច្ឆេតការបង្ហាញខ្លួន និងលក្ខណៈសម្បត្តិ realme GT Neo 7 ត្រូវបានគេទម្លាយចេញហើយ