
យោងតាមការទម្លាយព័ត៌មានពី Smart Pikachu នៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុន vivo និង OPPO គឺបាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនហើយដោយក្រុមហ៊ុន OPPO ត្រូវបានគេដឹងច្បាស់ហើយថា គឺនឹងធ្វើការងារលើស្មាតហ្វូន OPPO Find N5 series ខណៈដែល vivo ត្រូវបានអ្នកទម្លាយរូបនេះ រាយការណ៌ជាលើកដំបូងអំពីស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី។
បើតាមអ្នកទម្លាយរូបនេះ បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានរបស់ OPPO គឺជាម៉ូដែល Find N5 និងស្មាតហ្វូនរបស់ Vivo គឺម៉ូដែល X Fold 4 ហើយស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ គឺនឹងដំណើរការនៅលើបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 4។ ស្មាតហ្វូនទាំងពីរនេះ នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់បានដំបូងគេដែលមានការប្រើប្រាស់នូវបន្ទះឈីបនេះ។ ប្រភពខាងលើនេះបន្តថា ក្រុមហ៊ុនធំៗទាំងពីរនឹងបន្តប្រើប្រាស់កាមេរ៉ាដែលមាននៅ Find N3 និង Vivo X Fold 3 សម្រាប់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនដដែល។

អ្នកទម្លាយរូបនេះបានបន្ថែមថា ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5 និង vivo X Fold 4 គឺនឹងមានការប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិននាដើមឆ្នាំ 2025 ខាងមុខនេះហើយ ប៉ុន្តែលោកមិនបានទម្លាយពីលក្ខណៈសម្បត្តិទូទៅដែលមាននៅលើស្មាតហ្វូនទាំងពីរនេះនៅលើឡើយទេ។
គួរបញ្ជាក់ថា ឆ្នាំនេះ ក្រុមហ៊ុន vivo បានប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន Vivo X Fold 3 និង X Fold 3 Pro ដែលដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 2 និង 8 Gen 3 ខណៈដែលម៉ូដែល X Fold 3 គឺមានលក់ផ្តាច់មុខតែនៅលើទីផ្សារប្រទេសចិនតែប៉ុណ្ណោះ។ នៅពេលនេះ vivo បានប្រកាសសម្ពោធជាផ្លូវការណ៌នូវម៉ូដែល X Fold 3 Pro នៅលើទីផ្សារសកលរួចហើយ។
មកដល់ពេលនេះនៅមិនទាន់ច្បាស់ទេថា ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 4 series នឹងមាន 2 ម៉ូដែល X Fold 4 និង X Fold 4 Pro នៅឡើយទេ ហើយក៏មិនទាន់ច្បាស់ដូចគ្នាដែរថា ស្មាតហ្វូននេះ នឹងប្រើប្រាស់ឈ្មោះ vivo X Fold 4 ឬក៏៎ប្តួរទៅ X Fold 5 ដូចគ្នា។ សម្រាប់ប្រទេសចិន គេកម្រនឹងឃើញមានការប្រើប្រាស់នូវម៉ូដែលស្មាតហ្វូនដែលមានលេខ 4 ខ្លាំងណាស់ ដោយសារតែលេខនេះ គឺជាលេខមិនល្អសម្រាប់រាសីនៅក្នុងប្រទេសចិន។

និយាយពី OPPO Find N5 វិញ ក៏ត្រូវបានគេនិយាយដែរ គឺនឹងមានការ Rebranded ចេកពី OnePlus Open 2 ដែលក់នៅទីផ្សារសកលផងដែរ។ ថ្មីនេះមានការបញ្ជាក់ថា Find N គឺនឹងមានបំពាក់អេក្រង់ខាងក្នុងកម្រិត 2K+ resolution ក៏ដូចជាកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ទំហំ 50-Megapixel។ ស្មាតហ្វូន N5 នឹងមានកម្រ៉ាស់ស្តើងជាង និងស្រាលជាងជំនាន់មុន។ ស្មាតហ្វូននេះអាចនឹងមានកម្រ៉ាស់តិចជាង 9.xmm+។ បន្ថែមពីនេះ ក៏មានការទម្លាយថា ស្មាតហ្វូននេះមានថ្មទំហំ 6,000mAh ហើយមានប៊ូតុង alert slider រួមជាមួយនិងបច្ចេកវិទ្យាការពារទឹក និងធូលីថែមទៀតផង។
