
OPPO ត្រូវបានគេធ្វើការងារនៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ទី 4 របស់ខ្លួនម៉ូដែល OPPO Find N4 នៅលើទីផ្សារប្រទេសចិនហើយបន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បង់បាន Find N3 ដែលមានដាក់លក់នៅលើទីផ្សារប្រទេសចិនកន្លងមក។ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Find N3 ក៏ត្រូវបានក្រុមហ៊ុនដាក់លក់នៅលើទីផ្សារសកលផងដែរ ដោយមានឈ្មោះថា OnePlus Open។ សម្រាប់ឆ្នាំនេះ ការបង្ហាញវត្តមានរបស់ OPPO Find N4 នេះ ត្រូវបានគេរំពឹងថា នឹងមានប្រើប្រាស់ឈ្មោះថ្មី OnePlus Open 2 សម្រាប់ទីផ្សារសកលដូចគ្នា។
យោងតាមការទម្លាយចេញពីប្រភពជឿជាក់បាន Digital Chat Station គឺបានចែកចាយនូវកាលបរិច្ឆេតនៃការបង្ហាញវត្តមាន OPPO Find N4 និង OnePlus Open 2 ហើយ។ បើតាមការបង្ហោះនៅលើ Weibo របស់អ្នកទម្លាយខាងលើនេះ បានបញ្ជាក់ថា នៅពេលនេះ ក្រុមហ៊ុន Huawei បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បាន 3 តង់ ជាមួយនិងបន្ទះឈីបជំនាន់ថ្មី Kirin 9-Series ថែមទៀតផង។ ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានការបំពាក់នូវគន្លឹះ 2 និងបច្ចេកវិទ្យាថ្មីៗជាច្រើនផងដែរ។

ក្រឡេកមកមើលស្មាតហ្វូនអេក្រង់បត់បានម៉ូដែលថ្មីរបស់ OPPO និង vivo វិញ ត្រូវបានគេទម្លាយថា នឹងមានឈ្មោះថា Find N4 និង Vivo X Fold 4 / Pro ហើយនឹងប្រកាសចេញនៅលើត្រីមាសទី 1 ឆ្នាំ 2025។ មានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន OnePlus Open 2 ក៏អាចនឹងប្រកាសចេញនៅលើទីផ្សារសកលនារយៈពេលដូចគ្នា។ Digital Chat Station បានបន្ថែមថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4 និងមានថ្មទំហំ 6,000mAh។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ត្រូវបានគេទម្លាយថា នឹងមានកម្រ៉ាស់ស្តើងជាងមុន។

មកដល់ពេលនេះ OPPO ត្រូវបានគេរាយការណ៌ថា ក៏បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី Find X8 និង X8 Pro ហើយអាចនឹងបង្ហាញវត្តមានជាមួយបន្ទះឈីប Dimensity 9400 ផងដែរ ហើយនិងមានការព្យាករណ៌ថា នឹងប្រកាសចេញនៅលើទីផ្សារប្រទេសចិននាខែតុលាឆ្នាំនេះហើយ។
