ស្វែងរកពួកយើង:

កាលបរិច្ឆេតនៃការសម្ពោធជាផ្លូវការរបស់ Redmi K70 Ultra ត្រូវបានក្រុមហ៊ុនបញ្ជាក់ច្បាស់លាស់ហើយ

ដោយ

Koun Jab Luffy

16 កក្កដា 2024 03:23 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានចេញមកបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Redmi K70 Ultra ដែលគ្រប់គ្នាស្គាល់ថា Extreme Edition នៅថ្ងៃទី 19th ខែកក្កដា ខាងមុខនេះហើយ ដែលព្រឹត្តិការណ៌សម្ពោធនេះ ក៏មានការបង្ហាញវត្តមានរបស់ស្មាតហ្វូន Xiaomi Mix Fold 4 រួមជាមួយនិង Xiaomi Smart Band 9 ថែមទៀតផង។
Redmi K70 Ultra ត្រូវបានគេរាយកាណ៌ថា នឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9300+ ដែលជាឈីបមានសមត្ថភាពខ្ពស់បំផុត។ នៅលើស្មាតហ្វូននេះ ក៏ត្រូវបានក្រុមហ៊ុនតម្លើងមកជាមួយនូវរ៉េម 24GB និងអង្គចងចាំទំហំ 1TB ផងដែរ នេះបើតាមការបញ្ជាក់ពីលោក Thomas Wang ដែលជាអគ្គនាយកក្រុមហ៊ុន Redmi។ ចំពោះប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូននេះ ក៏មានកាសរនាំមកនូវកាមេរ៉ាគោលទំហំ 50MP Sony IMX906 sensor និងគ្រាប់ទីពីរមានទំហំ 8MP ultra-wide sensor ខណៈដែលគ្រាប់ទីបីមានទំហំ 2MP macro sensor។
Article image
បើតាមការបញ្ជាក់កន្លងមក បាននិយាយថា ស្មាតហ្វូន K70 Ultra នឹងក្លាយជាម៉ូដែលដំបូងរបស់ក្រុមហ៊ុន Redmi ដែលទទួលបាននូវការប្រើប្រាស់នូវបច្ចេកវិទ្យាផលិតរូបដែលអភិវឌ្ឍដោយក្រុមហ៊ុន Xiaomi ដែលមានឈ្មោះថា AISP imaging algorithm ដែលជំនួយដល់ការថតរូប និងវីដេអូ បានកាន់តែល្អថែមទៀតផង។
បន្ថែមពីនេះ នៅលើស្មាតហ្វូន Redmi K70 Ultra ក៏នូវមានការតម្លើងនូវបន្ទះឈីប Pengpai T1 សម្រាប់ជំនួយសេវាទៀតផង។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុននេះបាននិយាយថា បច្ចេកវិទ្យានេះ នឹងជួយបង្កើនល្បឿន WiFi  ខ្ពស់ជាងមុន 12% និងពង្រីកអនុភាព GPS ខ្ពស់ជាងមុន 20% រួមនិងពង្រឹកការចាប់សេវា 5G WiFi បានធំជាងមុន 58%។
ទាក់ទងជាមួយនិងបន្ទះឈីបនេះ នៅលើស្មាតហ្វូននេះ ក៏នូវមានការបំពាក់នូវបន្ទះឈីប Surge P2 chip ជំនួយដល់ការសាកថ្ម និង G1 សម្រាប់គ្រប់គ្រងថាមពលថ្ម រួមនិង D1 ដែលជាឈីបជួយដល់អេក្រង់ថែមទៀតផង។ សូមជំរាបថា ឈីបទាំងនេះ គឺមានអភិវឌ្ឍដោយក្រុមហ៊ុន Xiaomi ផ្ទាល់ទាំងអស់។ ជាមួយគ្នានេះ ស្មាតហ្វូននេះ ក៏ត្រូវបានគេបញ្ជាក់ថា នឹងមានថ្មទំហំ 5500mAh កម្លាំងសាក 120W fast charging ហើយនិងមានបច្ចេកវិទ្យា IP68 ការពារទឹក និងធូលីថែមទៀតផង។
Article image
Redmi K70 Ultra មានអេក្រង់រាបស្មើរ និងមានកម្រិត 1.5K resolution គាំទ្រដោយអេក្រង់ OLED display រត់បានជាមួយល្បឿន 144Hz refresh rate ហើយនៅលើអេក្រង់នេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យាអេក្រង់ 3840Hz PWM dimming ដែលក្រុមហ៊ុន Xiaomi បញ្ជាក់ថា គឺមានសមត្ថភាពខ្ពស់ជាងគេនៅក្នុងឧស្សាហ៍កម្មនេះផងដែរ ដោយអាចជួយការពារភ្នែកបានថែមទៀតផង។ អេក្រង់នេះ គឺមានឌីស្សាញរួមគ្នារវាង TCL និង Xiaomi។
កាលបរិច្ឆេតនៃការសម្ពោធជាផ្លូវការរបស់ Redmi K70 Ultra ត្រូវបានក្រុមហ៊ុនបញ្ជាក់ច្បាស់លាស់ហើយ