ស្វែងរកពួកយើង:

កាលបរិច្ឆេទនៃការបង្ហាញនូវស្មាតហ្វូន vivo X90 Series សម្រាប់ទីផ្សារសកលត្រូវបានទម្លាយតាមរយៈ Poster ថ្មី

ដោយ

Koun Jab Luffy

18 ធ្នូ 2022 11:01 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលបរិច្ឆេទនៃការប្រកាសបង្ហាញនូវស្មាតហ្វូន vivo X90 series នៅលើទីផ្សារសកលត្រូវបានបញ្ជាក់ហើយ។ អ្នកទម្លាយ មួយរូបដែលមានឈ្មោះថា Techno Ankit បានចែករំលែកនូវរូបភាព Poster របស់ស្មាតហ្វូន vivo X90 series នៅលើ Twitter ។
Article image
មានការទម្លាយថា ស្មាតហ្វូន flagship ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅថ្ងៃទី 31 ខែមករាឆ្នាំ 2023 នេះ។ ស្មាតហ្វូន vivo X90 series បានបង្ហាញខ្លួននៅក្នុងប្រទេសចិនកាលពីខែមុននេះ។ ក្រុមហ៊ុននេះនៅមិនទាន់បញ្ចាក់ជាផ្លូវការនៅឡើយទេអំពីការប្រកាសបង្ហាញនូវស្មាតហ្វូននេះសម្រាប់ទីផ្សារសកល។
Article image
នៅក្នុងរូបភាព Poster ថ្មីដែលចែករំលែកដោយអ្នកទម្លាយនេះបញ្ជាក់ថា ស្មាតហ្វូន vivo X90 series នឹងមាន 3 ម៉ូឌែលនោះគឺ vivo X90, Pro និង Pro+ ។ ប្រសិនបើស្មាតហ្វូន vivo X90 Pro+ បង្ហាញខ្លួននោះ វានឹងក្លាយជាស្មាតហ្វូនដំបូងគេដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 2 របស់ពិភពលោក។
សូមជំរាបថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូន vivo X90 series នៅក្នុងទីផ្សារសកលនេះ ក៏មិនមានអ្វីដែលប្លែកទៅលើលក្ខណៈសម្បត្តិរបស់វាទៅនឹងម៉ូឌែលដែលបង្ហាញខ្លួននៅក្នុងប្រទេសចិននោះទេ។ ស្មាតហ្វូន  Vivo X90 នេះមានអេក្រង់ 6.78-អ៊ីង centre-aligned punch-hole AMOLED ជាមួយនឹងគែមកោង, 120Hz refresh rate, HDR10+ និងប្រព័ន្ធស្កេនក្រយ៉ៅដៃ។ ស្មាតហ្វូន vivo 90 និង Pro មានកម្រិតភាពច្បាស់ 1.5K ខណៈពេលដែលម៉ូឌែល Pro+ មានអេក្រង់ QHD+។
Article image
ស្មាតហ្វូះន vivo X90 និង  X90 Pro នេះមានបន្ទះឈីប Dimensity 9200 SoC ខណៈពេលដែលម៉ូឌែល Pro+ មានបន្ទះឈីប Snapdragon 8 Gen 2 SoC ។ ស្មាតហ្វូនទាំង 3 នេះមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ  512GB ។ ស្មាតហ្វូន X90 និង vivo X90 Pro នេះមានថាមពលថ្មទំហំ 4,810 និង  4,890mAh ដែលមានបច្ចេកវិទ្យា 120W charging។ សម្រាប់ស្មាតហ្វូនPro Plus មានថាមពលថ្មទំហំ 4,700mAh និងបច្ចេកវិទ្យាសាកថ្មលឿន  80W charging ។ ស្មាតហ្វូន vivo X90 ក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 50W wireless charging ផងដែរ៕
កាលបរិច្ឆេទនៃការបង្ហាញនូវស្មាតហ្វូន vivo X90 Series សម្រាប់ទីផ្សារសកលត្រូវបានទម្លាយតាមរយៈ Poster ថ្មី