ស្វែងរកពួកយើង:

កាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 Series ត្រូវទម្លាយចេញហើយ!

ដោយ

ជុំ ប៉េងលីន

09 មេសា 2026 08:05 ព្រឹក

អាន 2 នាទី

Article image
កាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 Series ត្រូវទម្លាយចេញហើយ!
នៅពេលនេះ មានការបែកធ្លាយជាច្រើនអំពីកាលបរិច្ឆេទនៃការប្រកាសបង្ហាញស្មាតហ្វូន Huawei Pura 90 series ហើយ នៅក្នុងនោះក៏មានរូបភាពបែកធ្លាយថ្មីៗជាច្រើន ទម្លាយអំពីពេលវេលានៃការបង្ហាញស្មាតហ្វូន Flagship នេះផងដែរ។ ថ្មីៗនេះ តាមរយៈអ្នកទម្លាយ UncleKanshan ដែលបានចែករំលែករូបភាពនៅលើ Weibo គឺបានបង្ហើបពីកាលបរិច្ឆេទនៃការប្រកាសស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 Series នេះហើយ។

ទៅលើរូបភាពថ្មីៗខាងលើនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 Series នេះ គឺមានចំនួន 3 ម៉ូដែលរួមមានដូចជា Pura 90 Standard, Pura 90 Pro និង Pura 90 PRO MAX។ ប្រភពដដែលនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 series នេះ នឹងបង្ហាញខ្លួនជាផ្លុវការនៅថ្ងៃទី 18 ខែមេសានេះខាងមុខនេះហើយនឹងមានលក់ជាផ្លូវការនៅថ្ងៃទី 22 ខែមេសា។

Article image
សូមជំរាបថា នៅថ្ងៃទី 18 ខែមេសានេះ ដែលជាពេលវេលានៃការប្រកាសចេញស្មាតហ្វូននេះ ក្រុមហ៊ុន Huawei ក៏នឹងចាប់ផ្តើម Pre-Order ទៅលើស្មាតហ្វូន Pura ថ្មីនេះផងដែរ។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ក្រុមហ៊ុន Huawei អាចនឹងចាប់ផ្តើមបញ្ចេញស្មាតហ្វូនជាច្រើនម៉ូដែលទៀតនៅឆ្នាំ 2026 នេះ ដោយនៅក្នុងនោះ រួមមានដូចជា ស្មាតហ្វូនអេក្រង់បត់បាន Wide Foldable ជំនាន់ទី 2 ចាប់ពីសប្តាហ៍ក្រោយនេះផងដែរ៕
កាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 Series ត្រូវទម្លាយចេញហើយ!