ស្វែងរកពួកយើង:

កាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូន Huawei P70 series នឹងប្រព្រិត្តទៅនៅក្នុងខែមេសាខាងមុខនេះ

ដោយ

Koun Jab Luffy

05 មីនា 2024 09:47 ព្រឹក

អាន 2 នាទី

Article image
យោងតាមកាសរចេញផ្សាយរបស់ huaweicentral បាននិយាយថា កាលបរិច្ឆេទនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូន Huawei P70 Series អាចនៅស្ថិតនៅចន្លោះខែមីនា និងខែមេសាខាងមុខនេះហើយ ដែលការជូនដំណឹងនេះ រឹតតែធ្វើអ្នកតាមដានកាន់តែចង់ដឹងចង់ឃើញស្មាតហ្វូននេះកាន់តែខ្លាំងថែមទៀត។ ខណៈពេលដែលមនុស្សជាច្រើន កំពុងតែទន្ទឹងរង់ចាំនូវសមត្ថភាពដ៏ខ្លាំងក្លានៃកាមេរ៉ារបស់ស្មាតហ្វូននេះនៅខែនេះ នៅពេលនេះ ប្រភពថ្មីមួយក៏បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងត្រូវបង្ហាញខ្លួននៅមេសាខាងមុខនេះហើយ។
ផ្អែកតាមការចែកចាយរបស់អ្នកទម្លាយ @DirectorShiGuan ដែលបានបញ្ជាក់នៅលើ Weibo នោះ គឺមានការបង្ហាញថា ស្មាតហ្វូន Huawei P70 series នេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែមេសា។ គាត់បាននិយាយថា ស្មាតហ្វូននេះ នឹង មានការកែប្រែទៅលើបន្ទះឈីបជាមួយនឹងអង្គគនាមួយចំនួន ហើយក៏នឹងមានការពង្រឹងទៅលើសមត្ថភាពកាន់តែខ្លាំងក្លាទៅលើកាមេរ៉ារបស់ស្មាតហ្វូននេះផងដែរ។ បើទោះបីជាអ្នកទម្លាយនេះ មិនទាន់បាននិយាយអំពីឈ្មោះរបស់ស្មាតហ្វូននេះ នៅលើស្មាតហ្វូននេះ ក៏មានការបង្ហោះជាច្រើនទៀត ដែលពាក់ព័ន្ធទៅនឹងបន្ទះឈីប និងកាមេរ៉ារបស់ស្មាតហ្វូន  Huawei P70 នេះផងដែរ។
សូមជំរាបថា កាលពីពេលមុននេះ អ្នកទម្លាយរូបនេះ បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ទំនងជានឹងប្រកាសចេញស្មាតហ្វូន P70 series នៅចុងខែមីនា ឬដើមខែមេសាឆ្នាំនេះ។ ព័ត៌មានលម្អិតជាច្រើន បានទម្លាយថា សម្រាប់ម៉ូដែល ស្តង់ដាររបស់ស្មាតហ្វូន P70 series នេះ អាចនឹងមានបន្ទះឈីប Kirin 9000s។ បន្ទះឈីប SoC នេះ គឺធ្លាប់បានប្រើនៅលើស្មាតហ្វូន Mate 60 series រួមជាមួយនឹងស្មាតហ្វូនបត់បាន Mate X5 folding។ បន្ទះឈីបនេះអាចនឹងមាន 1 x 2.62GHz + 3 x 2.15GHz + 4 x 1.53GHz ។
Article image
ហេតុផលមួយទៀតដែលស្មាតហ្វូន Huawei P70 series ក្លាយជាផលិតផលដែលអ្នកគាំទ្ររង់ចាំបំផុតនោះ គឺដំណោះស្រាយទៅលើប្រព័ន្ធកាមេរ៉ាដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូននេះ។ ស្មាតហ្វូននេះ នឹងមានការបំពាក់នូវសិនស័រ IMX 989 គាំទ្រជាមួយនឹង hybrid lens ហើយនិង variable aperture technology ជំនាន់ថ្មីសម្រាប់ម៉ូដែល Art ផងដែរ។ នៅលើកាមេរ៉ាក្រោយស្មាតហ្វូនប្រភេទស្តង់ដារ គឺអាចនឹងប្រើប្រាស់នូវសិនស័រកាមេរ៉ា OV50H main lens៕
កាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូន Huawei P70 series នឹងប្រព្រិត្តទៅនៅក្នុងខែមេសាខាងមុខនេះ