ស្វែងរកពួកយើង:

កាលបរិច្ឆេទនៃការសម្ពោធ និងការឌីស្សាញទៅលើ Redmi Pad Pro ត្រូវគេបង្ហាញចេញហើយ

ដោយ

Koun Jab Luffy

08 មេសា 2024 08:18 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Redmi ទើបតែបញ្ជាក់ថា ខ្លួននឹងប្រកាសចេញនូវស្មាតហ្វូន Redmi Turbo 3 នៅក្នុងប្រទេសចិន នៅថ្ងៃទី 10 ខែមេសាខាងមុខនេះហើយ។ សូមជំរាបថា ក្រុមហ៊ុននេះថ្មីៗនេះ ក៏ទើបតែទម្លាយថា ព្រឹត្តិការណ៍នេះ នឹងមានការប្រកាសចេញនូវថេប្លេត Redmi Pad Pro ផងដែរ។ ថេប្លេតថ្មីនេះ ត្រូវបានគេរំពឹងថា គឺជាថេបេ្លត Redmi ជំនាន់ទី 3 របស់ក្រុមហ៊ុននេះ បន្ទាប់ពីថេប្លេត Redmi Pad និង Redmi Pad SE ដែលបង្ហាញខ្លួនមុននេះ។
ដូចអ្វីដែលបានឃើញនៅក្នុងរូបភាពនេះ ថេប្លេត Redmi Pad Pro ថ្មីនេះ នឹងអាចប្រើប្រាស់បានជាមួយនឹង Accessories ជាច្រើនដូចជា keyboard និង stylus។ ផ្នែកខាងក្រោយរបស់ថេប្លេតនេះគឺមាន rings កាមេរ៉ាចំនួន 2 ហើយផ្នែកខាងក្រោមរបស់វាក៏មាន 4 speakers, USB-C Port និង 3.5mm audio jack ។ ថេប្លេតនេះមានពណ៌ខ្មៅ ពណ៌ស និងស្វាយស្រាល។
យោងតាមការបង្ហោះនៅលើ Weibo ដែលចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថា ថេប្លេត Redmi Pad Pro នេះ មានអេក្រង់ទំហំ 12.1-អ៊ីង LCD panel ដែលមាន 2.5K resolution និង refresh rate ខ្ពស់ថែមទៀតផង។ ថេប្លេតនេះ មានថាមពលថ្មទំហំ 10,000mAh។ នៅលើថេប្លេតនេះ ក៏មានតម្លើងមកស្រាប់ជាមួយនឹង HyperOS-based Android ។ អ្នកទម្លាយរូបនេះថែមទាំងបានបញ្ជាក់ទៀតថា ថេប្លេត Redmi Pad Pro នេះ មានបន្ទះឈីប 4nm និងមានពិន្ទុដល់ទៅ 650,000 នៅលើ AnTuTu ។
Article image
សូមជំរាបថា មកដល់ពេលនេះ ក្រុមហ៊ុន Redmi នៅមិនទាន់ទម្លាយអំពីលក្ខណៈសម្បត្តិនៃថេប្លេត Pad Pro នៅឡើយទេ។ ទាក់ទងនឹងថេប្លេតនេះ មានរបាយការណ៍ជាច្រើន និយាយថា Redmi Turbo 3 អាចនឹងក្លាយជា Poco F6 សម្រាប់ការបង្ហាញវត្តមាននៅក្នុងទីផ្សារសកល។ សម្រាប់ Redmi Pad Pro នេះ ក៏អាចនឹងបង្ហាញខ្លួនជាថេប្លេតដំបូងបំផុតរបស់ Poco សម្រាប់ទីផ្សារសកលផងដែរ ៕
កាលបរិច្ឆេទនៃការសម្ពោធ និងការឌីស្សាញទៅលើ Redmi Pad Pro ត្រូវគេបង្ហាញចេញហើយ