ក្រុមហ៊ុន Anker Soundcore បានធ្វើការប្រកាសចេញកាសស្តាប់កម្រិត Premium wireless earbuds ថ្មីចំនួនពីរនៅក្នុងថ្ងៃ Anker Day 2026 ប្រារព្ធធ្វើនៅទីក្រុង New York។ កាសស៊េរីថ្មីទាំងពីរនេះមានឈ្មោះថា Liberty 5 Pro និង Liberty 5 Pro Max។ កាសស៊េរីថ្មីនេះ មានការឌីស្សាញថ្មីមានភាពស្រស់ស្អាតជាមួយនឹងការបំពាក់នូវបន្ទះឈីប Thus AI ដែលបានអភិវឌ្ឍន៍ផលិតដោយក្រុមហ៊ុន Soundcore ផ្ទាល់តែម្តង។

តាមការបញ្ជាក់ពី Soundcore បានឲ្យដឹងថា បន្ទះឈីប Thus AI នេះ មានប្រសិទ្ធិភាពផ្តល់នូវថាមពលដំណើរការបានប្រសើរជាងមុនដល់ទៅ 150 ដង ធៀបនឹងជំនាន់មុន។ បន្ទះឈីបជំនាន់ថ្មីនេះ មានប្រសិទ្ធិភាពខ្ពស់ទៅលើប្រព័ន្ធដំណើរការសំឡេង ប្រព័ន្ធកាត់បន្ថយសំឡេងរំខាន Adaptive noise cancellation និងប្រព័ន្ធដំណើរការមុខងារ AI នៅលើឧបករណ៍ជាដើម។ កាសស៊រីថ្មីទាំងពីររបស់ Angker Soundcore ប្រើប្រាស់នូវប្រព័ន្ធសំឡេង  9.2mm wool-paper diaphragm drivers និងគាំទ្របច្ចេកវិទ្យាសំឡេង Dolby Atmos audio។ កាសនេះរចនាឡើងដោយមានរន្ធ microphone ចំនួន 8 រន្ធដែលបង្កើនសំឡេងបានកាន់តែល្អនៅពេលនិយាយទូរស័ព្ទ។

អ្វីដែលពិសេស Soundcore Liberty 5 Pro និង Liberty 5 Pro Max ធ្លាប់ទទួលបានបំបែកកំណត់ត្រា Guinness World Record ទៅលើគុណភាពសំឡេងកម្រិតខ្ពស់នៅពេលសន្ទនាទូរស័ព្ទ ក៏ដូចជា real-world performance ដែលមានភាពល្អឥតខ្ចោះជាដើម។ ចំនុចពិសេសដ៏លេចធ្លោរនឹងប្លែកពី Wireless earbuds ផ្សេង គឺ Soundcore Liberty 5 Pro និង Liberty 5 Pro Max មានការឌីស្សាញគ្រាប់កាសថ្មីប្លែក និងសម្បកកាសស្អាតប្រណីតកម្រិត Premium ជាមួយនឹងអេក្រង់ OLED ដែលអាចបើកឃើញច្បាស់នូវមុខងារសំខាន់ៗរបស់កាស និងប៉ះបញ្ជាមានភាពរលូន។

បន្ថែមពីនេះ Soundcore Liberty 5 Pro និង Liberty 5 Pro Max  នៅមានបំពាក់មកជាមួយបច្ចេកវិទ្យា និងមុខងារកម្រិតខ្ពស់ដូចជា ប្រព័ន្ធកាត់បន្ថយសំឡេងរំខានពីក្រៅ Adaptive ANC 4.0, ប្រព័ន្ធកម្រិតសំឡេង HearID 5.0 sound personalization, មុខងារតភ្ជាប់ multipoint connectivity, ប្រព័ន្ធការពារទឹកកម្រិត IP55 និងថ្មកាន់បាន 6.5 ម៉ោងសម្រាប់គ្រាប់កាសសាកភ្លើងពេញម្តង ហើយដល់ 28 ម៉ោងនៅពេលប្រើសាកជាមួយប្រអប់កាសមានថ្មពេញ។

Soundcore Liberty 5 Pro មានភ្ជាប់មកជាមួយប្រអប់កាសមានអេក្រង់ថាច់ស្រ្គីនទំហំតូច និងមានតម្លៃខ្ទង់ $169.99។ ចំនែកម៉ូដែល Liberty 5 Pro Max មានប្រអប់កាសភ្ជាប់ដោយអេក្រង់ OLED Touchscreen ទំហំ 1.78-inch ដែល Case នេះអាចធ្វើការគ្រប់គ្រង់តន្ត្រី កំណត់មុខងារ ANC, មុខងារ AI-powered voice recording, អាចថតសដំឡេងក្នុងកិច្ចប្រជុំបានច្បាស់ ឬក៏អក្សរ បន្ទាប់មកធ្វើការបំលែងទិន្នន័យទៅកាន់ឧបករណ៍ដែលបានភ្ជាប់ដោយមិនត្រូវការភ្ជាប់ Internet។ Soundcore បានអះអាងថា Case របស់ Liberty 5 Pro Max អាចធ្វើការ record បានរយះពេលដល់ 12 ម៉ោងឯណោះ។ ទោះជាយ៉ាងណាសម្រាប់តម្លៃរបស់ Liberty 5 Pro Max ក្រុមហ៊ុនមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ៕