ស្វែងរកពួកយើង:

កាសស្តាប់ Razer BlackShark V2 HyperSpeed White Edition បង្ហាញខ្លួននៅលើទីផ្សារអាមេរិក និងសហភាពអ៊ឺរ៉ុប

ដោយ

Koun Jab Luffy

23 កុម្ភៈ 2024 10:23 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Razer បានប្រកាសចេញជាផ្លូវការនូវកាសស្តាប់  BlackShark V2 HyperSpeed White ដែលជាម៉ូដែលថ្មីរបស់ខ្លួននៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងអ៊ឺរ៉ុបហើយ បន្ទាប់ពីក្រុមហ៊ុននេះបានប្រកាសជាផ្លូវការនៅក្នុងប្រទេសចិនរួចមក។ កាសស្តាប់ថ្មីនេះ ត្រូវបានឌីស្សាញយ៉ាងពិសេសជាមួយនឹងការតភ្ជាប់ទំនាក់ទំនងកាន់តែងាយស្រួលតាមរយៈការប្រើប្រាស់បាន 3 វិធីគឺ Bluetooth, 2.4G wireless និង USB ហើយវាពិតជាងាយស្រួលមែនទែនក្នុងការប្រើប្រាស់ជាមួយនឹងកុំព្យូទ័រ gaming consoles និងស្មាតហ្វូនថែមទៀត។
កាសស្តាប់នេះ មានទម្ងន់ប្រហែលជា 280g ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យា Razer’s HyperClear technology និង TriForce 50mm titanium-coated drivers ដែលត្រូវបានយ៉ាងពិសេសក្នុងការទំនាក់ទំនងបានច្បាស់ល្អ និងសំឡេងពិរោះថែមទៀត។ អ្វីដែលទាក់ទាញបន្ថែមទៀតនោះ កាសស្តាប់ BlackShark V2 HyperSpeed White នេះ អាចប្រើប្រាស់ដល់ទៅ 70 ម៉ោង ហើយវាក៏មានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា HyperSpeed Wireless technology ដែលផ្តល់នូវស្ថេរភាពបានយ៉ាងរលូនបំផុត។ កាសស្តាប់នេះទ្រទ្រង់នូវ  THX Spatial Audio ជាមួយនឹងកម្រិតសំឡេង  7.1 surround sound ថែមទៀត។
Article image
កាសស្តាប់ថ្មីនេះ មានកម្រិតហ្វ្រកង់ចាប់ពី 12Hz ទៅ 28kHz និងsensitivity100 dBSPL/mW @ 1 kHz ។ ការឌីស្សាញនេះ បំពាក់នូវ Dynamic 50mm Drivers ថែមទៀតផង។ កាសនេះ ក៏អាចគ្រប់គ្រងបញ្ជាទៅលើសំឡេង ការបិទទៅលើ mic និងប៊ូតុង Razer SmartSwitch button បានផងដែរ។ កាសស្តាប់ BlackShark V2 HyperSpeed White Edition នេះមា នតម្លៃ $129.99 នៅក្នុងសហរដ្ឋអាមេរិក និងតម្លៃ  €149.99 នៅក្នុងអ៊ឺរ៉ុប ហើយនឹងអាចរកទិញបានននៅលើវេបសាយរបស់ Razer (razer.com) ផ្ទាល់តែម្តង៕
កាសស្តាប់ Razer BlackShark V2 HyperSpeed White Edition បង្ហាញខ្លួននៅលើទីផ្សារអាមេរិក និងសហភាពអ៊ឺរ៉ុប